ភ្លើងប្រចណ្ឌបណ្តាលអោយបុរសជាអតីតប្តីអារកសម្លាប់ប្រពន្ធក្រោយពីលឺងលះគ្នា៦ឆ្នាំហើយ

  ខេត្តពោធិសាត់: ភ្លើងប្រចណ្ឌបណ្តាលអោយបុរសជាអតីតប្តីអារកសម្លាប់ប្រពន្ធក្រោយពីលែងលះគ្នា៦ឆ្នាំហើយហេតុការភ្ញាក់ផ្អើលខាងលើបានកើតឡើង(វេលាម៉ោង៦និង៥នាទីថ្ងៃទី២២មេសា២០២៤។ យោងតាមប្រភពពីស្នងការរងនគបាលខេត្តពោធិសាត់លោក ឧុត្តមសេនៅយ៍ត្រី ម៉ូលីដាទទួលផែនព្រហ្មទន្តបានអោយដឹងនៅរសៀលថ្ងៃដដែកនេះថារណីឃាតកម្ម បង្កឡើងដោយជនសង្ស័យឈ្មោះ ហ៑ង ខុម ភេទ ប្រុស អាយុ ៦៤ ឆ្នាំរស់នៅភូមិកញ្ជីបាយដាច ឃុំ អន្លង់វិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ បានធ្វេីសកម្មភាព អារកសម្លាប់ទៅលើឈ្មោះ អៀង.ចរិយា ភេទ ស្រី អាយុ ៥៥ ឆ្នាំ.ខ្មែរ.រស់នៅភូមិឃុំជាមួយគ្នាដែលត្រូវជាអតីតប្រពន្ធ បន្ទាប់ពីអាករសម្លាប់ជនរងគ្រោះរួច ជនសង្ស័យក៏បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះតែមួយ។ បើយោងតាមប្រភពពីលោកស្នងការរងនគបាលផែនព្រហ្មទន្តខេត្តបានបញ្ជាក់ដឹងទៀតថាអ្នកទាំងពីរបានលែងលះគ្នារួចរាល់៦ឆ្នាំហើយប៉ុន្តែការរស់នៅក្រោមដំបូលផ្ទះតែមួយរកស៉ីផ្សេងពីគ្នា។ បើយោងតាមប្រភពពីពីសមត្ថកិច្ចចុះទៅធ្វើការពិនត្យមូលហេតុ:មានអ្នកមកចូលស្ដីដណ្ដឹងអតីតប្រពន្ធ...

 ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបទបញ្ជាលេខ០១៣/២០២៤ ប.ជ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ 

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងផ្សព្វផ្សាយបទបញ្ជាលេខ០១៣/២០២៤ ប.ជ ស្ដីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិនៅទូទាំងប្រទេស របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ លោកវរសេនីយ៍ទោ នួន គឹមអាង នាយផ្នែកលេខាធិការដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជាលេខ០១៣/២០២៤ ប.ជ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ...

សមាជិកព្រឹទ្ធសភា៖សមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេគឺដោយសារមានការចូលរួមសាមគ្គីគ្នានិងកត្តាសន្តិភាព

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថាសមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេគឺដោយសារមានការចូលរួមសាមគ្គីគ្នានិងកត្តាសន្តិភាព ។ លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធោកសេក និងឆ្លងសមិទ្ធផលនានា នៅវត្តឬសីជះ ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃអាទិត្យ ១៣កើត ខែ ចេត្រ ឆ្នាំ រោងឆស័ក ព.ស២៥៦៧...

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង

---- កំពង់ឆ្នាំង:):នៅព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត  អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច...

ឧត្តមសេនីយ៍ទោ សោម ស៊ុន  ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបំពាក់សំលៀកបំពាក់ ជូនប្រជាការពារ នៅឃុំដងកាំបិត ស្រុកសណ្តាន់ 

  (កំពង់ធំ)÷នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងពង្រឹងតួនាទីភារកិច្ច សិទ្ធិរបស់ប្រជាការពារ និងបំពាក់សំលៀកបំពាក់ជូនប្រជាការពារ ចំនួន៦០រូប នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅនៅក្នុងភូមិសាស្ត្រឃុំ និងការអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អសើរ...

ក្នុងឱកាសចូលឆ្នាំថ្មីភ្ញៀវជាតិ អន្តរជាតិចូលមកខេត្តសៀមរាប ប្រមាណ ១លាននាក់

សៀមរាប;);នៅក្នុងរយៈពេល០៤ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានភ្ញៀវមកពីគ្រប់មជ្ឈដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅខេត្តសៀមរាប។ ការប្រារព្វ ប្រតិបត្តិប្រពៃណីទំនៀមទំលាប់ដូនតា ក្នុងការបង្កភាពសប្បាយរីករាយរបស់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិ និង បានសិក្សាស្វែងយល់ អំពីការបង្ហាញនូវវប្បធម៌ប្រពៃណី និង ល្បែងប្រជាប្រិយ៍ ។ ប្រជាពលរដ្ឋបានសម្តែងការដឹងគុណ សន្តិភាព ដែលបង្កលក្ខណៈ ដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប...

សង្ក្រានឆ្នាំ ២០២៤នៅស្រុកស្ទោងមានភ្ញៀវទេសចរណ៍កម្សាន្តសប្បាយសរុប  ២៧៦,៧៥០នាក់ បរទេស ៩៨នាក់ :

  (កំពង់ធំ)÷ សង្ក្រានឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដែលបង្ករលក្ខណៈកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកស្ទោកម្សាន្តសប្បាយក្រោមម្លប់ភាព និងការអភិវឌ្ឍន៍ ស្តិតនៅវត្តក្តីដើម និងវត្តបទុម ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ ដែលបានចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរដូចជា ទាញព្រ័ត្រ វាយក្អម លោតបាវ  លាក់កន្សែង ...

ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៤ ត្រូវបានបញ្ចប់ក្រោមការសាទរនិងចូលរួមយ៉ាងសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ

  (កំពង់ធំ)÷ បន្ទាប់ពីដំណើរការអស់រយៈពេល០៤ថ្ងៃ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ២០២៤ ត្រូវបានបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ងួន រតនៈ និងលោកជំទាវ  ក្នុងឱកាសនោះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងនៃគណៈអភិបាលខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការសិស្សានុសិស្ស ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយ៉ាងច្រើនកុះករ។ ក្នុងរយៈពេល០៤ថ្ងៃនៃព្រឹត្តិការណ៍សង្ក្រាន្តនៅកំពង់ធំ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុប១,២៣០,៦៦៥នាក់ ក្នុងនោះភ្ញៀវទេសចណ៍រអន្ដរជាតិមានចំនួន១៩៥នាក់ ខេត្តចំនួន២៤៤,៣៣២នាក់ ក្រុង/ស្រុក៩៨៦,៣៣៣នាក់។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ ២០២៤នេះខេត្ត កំពង់ធំ ដែលមានឯកឧត្តម...

រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្រុកប្រាសាទបល្ល័ង្ក បានទទួលភ្ញៀវទេសចរណ៍ចំនួន៨៣.៥០៦នាក់

  (កំពង់ធំ)÷ ក្នុងរយ:ពេល០៤ថ្ងៃនៃសង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ស្រុកប្រាសាទបល្ល័ង្ក ទទួលភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទីចូលរួមលេងតាមវត្ត និងរមណីយដ្ឋានផ្សេងៗដែលបង្កឲ្យមានភាពសប្បាយរីករាយ ពុំមានបញ្ហាអ្វីកើតឡើងឡើយ នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា បបើគិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា​ ឆ្នាំ​២០២៤​ រយ:ពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ រដ្ឋបាលស្រុកប្រាសាទបល័ង្ក...

ព្រឹត្តិការណ៍សង្ក្រាន្តស្រុកកំពង់ស្វាយរយៈពេល០៤ថ្ងៃ មានភ្ញៀវអញ្ជើញចូលរួមមកកម្សាន្តសប្បាយមានភ្ញៀវជាតិ២១៧.៧១០នាក់ និងភ្ញៀវបរទេស៣២នាក់

(កំពង់ធំ)÷ សង្ក្រានឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដែលបង្ករលក្ខណៈកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកកំពង់ស្វាយ កម្សាន្តសប្បាយក្រោមម្លប់ភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ស្តិតនៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយនិងសហការី ព្រះចៅអធិការវត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ...