អេស្បាញរាយការណ៍ថាមានករណី COVID-19 ជិត 20,000 នាក់ ខណៈចំនួនអ្នកស្លាប់លើស 1,000 នាក់

41

ក្រសួងសុខាភិបាល កិច្ចការអ្នកទទួលសេវាកម្ម និង សេវាសង្គមបានអះអាងនៅថ្ងៃសុក្រនេះថា ប្រទេសអេស្បាញបានរាយការណ៍ថាមានពលរដ្ឋជាង 1,000 នាក់បានស្លាប់ដោយសារ COVID-19 ដែលជាជំងឺបង្កឡើងដោយកូរ៉ូណាវីរុសថ្មីនេះ។

យោងតាមក្រសួងនេះបានឲ្យដឹងថាពលរដ្ឋចំនួន 1,002 នាក់ឥឡូវនេះបានបាត់បង់ជីវិតដោយសារ COVID-19 ក្នុងការប្រៀបធៀបជាមួយចំនួនអ្នកស្លាប់ 767 នាក់មួយថ្ងៃមុន។

ទន្ទឹមនឹងនេះចំនួនករណី COVID-19 ដែលត្រូវបានអះអាងឱ្យដឹងថាកំពុងរាលដាលជាមួយការកត់សម្គាល់ 20,000 ករណីដោយមាន 19,980 ករណីត្រូវបានអះអាងត្រឹមពាក់កណ្តាលថ្ងៃសុក្រដោយមានការកើនឡើងចំនួន 2,833 ករណីពីថ្ងៃព្រហស្បតិ៍។

ចំនួនពលរដ្ឋដែលបានជាសះស្បើយឡើងវិញពី COVID-19 បានកើនឡើងដល់ 1,588 នាក់ដែលកើនឡើងពីតួលេខកាលពីថ្ងៃព្រហស្បតិ៍ចំនួន 1,107 នាក់។

ឥឡូវនេះពលរដ្ឋជាង 10,000 នាក់កំពុងសម្រាកព្យាបាលកូរ៉ូណាវីរុសនៅមន្ទីរពេទ្យហើយរដ្ឋាភិបាលបានកោះហៅបុគ្គលិកសុខាភិបាលចំនួន 30,000 នាក់បន្ថែមទៀតរួមទាំងបុគ្គលិកពេទ្យចូលនិវត្តន៍និងនិស្សិត ដើម្បីជួយមើលថែរក្សាពួកគេ។

ប្រទេសអេស្បាញកំពុងធ្វើការយ៉ាងខ្លាំងដើម្បីត្រៀមសំរាប់ការឆ្លងរាលដាលដ៏ខ្ពស់បំផុតដោយសណ្ឋាគារជាច្រើននៅទីក្រុងម៉ាឌ្រីតកំពុងត្រៀមទទួលអ្នកជំងឺដែលមិនធ្ងន់ធ្ងរដើម្បីទុកកន្លែងទំនេរនៅមន្ទីរពេទ្យធំៗសំរាប់អ្នកជំងឺ COVID-19៕