ការសាកល្បងថ្នាំ Avigan ព្យាបាលកូរ៉ូណាវីរុសចាប់ផ្តើមនៅក្នុងប្រទេសជប៉ុន

29

ក្រុមហ៊ុនឱសថជប៉ុនមួយបានផ្តួចផ្តើមការសាកល្បងព្យាបាលប្រើប្រាស់ថ្នាំដែលអាចព្យាបាលជំងឺកូរ៉ូណាវីរុសដ៏មានសក្តានុពល។

ក្រុមហ៊ុន Fujifilm Toyama Chemical និយាយថាខ្លួននឹងធ្វើតេស្តិ៍ថ្នាំប្រឆាំងវីរុស Avigan លើមនុស្សប្រមាណ 100 នាក់ដែលឆ្លងកូរ៉ូណាវីរុស។ ការសាកល្បងនឹងមានរយៈពេលរហូតដល់ចុងខែមិថុនា។

ក្រុមហ៊ុនបានបង្កើតថ្នាំ Avigan ជាថ្នាំប្រឆាំងវីរុសផ្តាសាយកាលពី 6 ឆ្នាំមុន។ វាអាចត្រូវបានប្រើដោយមានការអនុញ្ញាតពីរដ្ឋាភិបាលព្រោះវាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ។

ប្រតិបត្តិករគ្រោងនឹងស្វែងរកការយល់ព្រមក្នុងការប្រើថ្នាំក្នុងការព្យាបាលកូរ៉ូណាវីរុសប្រសិនបើការសាកល្បងបង្ហាញថាមានប្រសិទ្ធភាពនិងសុវត្ថិភាព។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិនបាននិយាយថាពួកគេបានរកឃើញភាពប្រសើរឡើងនៅក្នុងសួតរបស់អ្នកជំងឺដែលមានផ្ទុកកូរ៉ូណាវីរុសដែលត្រូវបានផ្តល់នូវថ្នាំ Avigan ក្នុងការសាកល្បងព្យាបាល៕