បណ្តារក្រុមហ៊ុននៅជប៉ុនបង្កើតម៉ាសមុខត្រជាក់

19

នៅប្រទេសជប៉ុនការពាក់ម៉ាសបានក្លាយជារឿងធម្មតាក្នុងកំឡុងពេលមានវិបត្តិកូរ៉ូណាវីរុស។ ប៉ុន្តែនៅពេលជិតដល់រដូវក្តៅ ការព្រួយបារម្ភកំពុងកើនឡើងថារម៉ាសមុខអាចបង្កើនហានិភ័យនៃជំងឺប្រកាច់ដោយសារកំដៅខ្លាំងដែលជំរុញឱ្យក្រុមហ៊ុនផលិតបង្កើតជម្រើសមួយចំនួនឲ្យកាន់តែត្រជាក់។

កាលពីថ្ងៃពុធទីក្រុងតូក្យូបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំរបស់ខ្លួនរហូតមកដល់ពេលនេះ។ មនុស្សជាង ១០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសង្ស័យថាមានជំងឺប្រកាច់ដោយសារកំដៅខ្លាំង។

ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ Ohyama កំពុងព្យាយាមផលិតម៉ាសមុខដែលសមស្របសម្រាប់រដូវក្តៅ។ សរសៃនៅក្នុងតម្រងត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យមានខ្យល់ចេញចូលបានច្រើនដែលរារាំងមុខមិនឱ្យក្តៅ។

ក្រុមហ៊ុននិយាយថាខ្លួនកាត់បន្ថយសីតុណ្ហភាពកើនឡើងពាក់កណ្តាលបើប្រៀបធៀបនឹងការពាក់ម៉ាសមុខធម្មតា។

ក្រុមហ៊ុនផលិតសម្ភារៈកីឡា Yonex ក៏បានបង្កើតនូវម៉ាសដែលត្រូវបានរចនាឡើងដើម្បីការពារកម្ដៅ។ វាត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលប្រើក្នុងសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុន។ ក្រុមហ៊ុនលក់រាយ Aoki កំពុងលក់ម៉ាសជាច្រើនដែលមានគោលបំណងផ្តល់នូវខ្យល់ចេញចូលបានល្អប្រសើរខណៈពេលដែលរក្សាសម្លៀកបំពាក់ដែលគ្មានញើសរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកទេសខ្លះដែលខ្លួនប្រើសម្រាប់ធ្វើឈុតបុរស៕