ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យ

64

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងវិនិយោគសាងសង់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។ លោក Xu Zhixing អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ លោក Steven Wang នាយកប្រតិបត្តិ និងលោក Sun Yuxing នាយកប្រតិបត្តិរង រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ក្រុមហ៊ុនដៃគូសហការ និងមិត្តសារព័ត៌មានជាច្រើនទៀតបានប្រមូលផ្តុំគ្នានៅគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា និងចូលរួមអបអរសាទរការបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។

នៅក្នុងការសម្តែងរបាំតោដ៏អស្ចារ្យ លោក Xu Zhixing អភិបាលប្រតិបត្តិ លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានគូសភ្នែកតោសម្រាប់ជាការចាប់ផ្តើមបើកកម្មវិធីជាផ្លូវការ។

នៅក្នុងពិធីនេះ តាងនាមឲ្យក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Sun Yuxing នាយកប្រតិបត្តិរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនិងអបអរសាទរការបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។ លោក Sun Yuxing បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថារបស់លោកថា ការបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរប្រកបដោយគុណភាព បរិមាណ និងបញ្ចប់ទៅតាមកាលកំណត់ ជាផ្លែផ្កានៃការខិតខំរួមគ្នារបស់បុគ្គលិក នាយកដ្ឋាន និងក្រុមហ៊ុនដៃគូទាំងអស់ ដែលបានសហការរួមគ្នាទៅវិញទៅមក។ លោកក៏បង្ហាញនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់រូបដែលចូលរួមក្នុងកិច្ចការសាងសង់នេះ!

លោក Sun Yuxing ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងធ្វើការសហការ និងរួមគ្នាជាថ្លុងមួយ ជាមួយក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងកិច្ចការសាងសង់នេះ ក៏ដូចជាធ្វើការគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវភាពឈ្នះ-ឈ្នះ និងបញ្ចប់ការងារសាងសង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាអគារពហុមុខងារទំហំជាង ២០ម៉ឺនម៉ែត្រការ៉េ តាមកាលបរិច្ឆេទដែលបានគ្រោងទុក ក្នុងគោលបំណងបង្កើតបាននូវគំរូអចលនទ្រព្យមួយក្នុងរាជធានីភ្នំពេញ សម្រាប់ប្រជាជនកម្ពុជា និងម្ចាស់កម្មសិទ្ធិទាំងអស់នៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា!

បន្ទាប់មក ថ្នាក់ដឹកនាំពាក់ព័ន្ធ និងបុគ្គលិកនៃផ្នែកវិស្វកម្មបាននាំគ្នាធ្វើដំណើរទៅកាន់ជាន់ដំបូលនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា សម្រាប់ធ្វើកិច្ចបំពេញដី និងថតរូបអនុស្សាវរីយ៍​ជាក្រុម សម្រាប់ជាតំណាងថាគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនិងជាផ្លូវការ!

សមត្ថភាពកំណត់ល្បឿន គុណភាពកំណត់សមត្ថភាព។ ដោយចំណាយពេល ២ ឆ្នាំ ចាត់តាំងពីការចាក់គ្រឹះផ្លូវការនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ រហូតដល់ការបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរ ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ក្នុងឆ្នាំនេះ បានធ្វើឲ្យគម្រោងភាគច្រើននៅរាជធានីភ្នំពេញបានផ្អាកដំណើរការ តែគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នៅតែបន្តដំណើរការសាងសង់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្តង់ដារតឹងរឹងបំផុត ក្នុងគោលបំណងទទួលបាននូវអគារ និងផលិតផលដែលល្អបំផុត។

ការបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានន័យថាគម្រោងសាងសង់នេះបានទទួលជោគជ័យជាជំហាន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបញ្ចប់ការងារសាងសង់ និងចូលស្នាក់នៅបាននៅពេលក្រោយ ហើយក៏បានផ្តល់ទំនុកចិត្តកាន់តែច្រើនឡើងដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់លើគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។ គ្រោងផ្ទះបានចាប់ផ្តើមលេចរូបរាង ហើយប្លង់មេសម្រាប់ជីវិតរស់នៅកាន់តែប្រសើរនាពេលអនាគតក៏កំពុងបង្ហាញខ្លួនជាលំដាប់ផងដែរ។

ភាពរុងរឿងបានមកដល់ ហើយអនាគតអាចត្រូវបានរំពឹងទុក។ គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាមជ្ឈមណ្ឌលរស់នៅបែបទីក្រុងច្រកចេញចូលតែមួយ ដែលមានទំហំសរុបជាង ២០ ម៉ឺនម៉ែត្រការ៉េ ដែលបានរួមបញ្ចូលតែមួយនូវអគារការិយាល័យ5A  អគារខុនដូលំដាប់ផ្កាយ     វិថីពាណិជ្ជកម្ម និងអាជីវកម្មជាច្រើនផ្សេងទៀត ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងកម្សាន្ត ដែលនឹងផ្តល់ជូនអ្នករស់នៅទីនេះនូវជីវិតរស់នៅកាន់តែងាយស្រួល និងមានគុណភាពខ្ពស់។

ទន្ទឹមនឹងនេះ គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃខណ្ឌសែនសុខ ខណ្ឌទួលគោល និងខណ្ឌមានជ័យ ដែលជាខណ្ឌធំៗទាំងបីនៃរាជធានីភ្នំពេញ។ គម្រោងនេះស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងគ្រាន់តែចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះសម្រាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងរាជាយស្ម័យយាន​កម្ពុជា។ ក្នុងចម្ងាយ ៣ គីឡូម៉ែត្រនៃគម្រោងប្រមូលផ្តុំទៅដោយស្ថាប័នរដ្ឋជាច្រើនដូចជា ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ និងទីភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀត។ លើសពីនេះ ក៏មានកន្លែងពាណិជ្ជកម្មទំនើបៗជាច្រើន ដូចជាផ្សារទំនើប Phnom Penh Megamall និង TK Avenue Mall ក៏ដូចជាស្ថាប័នអប់រំ និងមន្ទីរពិនិត្យព្យាបាលដែលមានគុណភាពខ្ពស់ ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិ។ ភាពអំណោយផលនៃភូមិសាស្ត្រ និងការប្រមូលផ្តុំធនធានទីក្រុងដែលមានគុណភាពខ្ពស់ បានបង្កើតជាតំបន់ពាណិជ្ជកម្មថ្មីដែលមានសក្តានុពលអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ និងបានកំណត់និយមន័យសារជាថ្មីសម្រាប់មជ្ឈមណ្ឌលទីក្រុងថ្មីនៃរាជធានីភ្នំពេញ។

បច្ចុប្បន្ន ខុនដូនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា លក់ជិតអស់ហើយ! ដោយគម្រោងបានបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរផងនោះ តម្លៃរបស់គម្រោងនេះនឹងកើនឡើងជាលំដាប់។ ផ្ទះគំរូក៏នឹងត្រូវបានបើកជាផ្លូវការហើយ យើងសូមស្វាគមន៍អតិថិជនទាំងក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនាគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាទាំងអស់គ្នា៕