សេដ្ឋកិច្ចសហររដ្ឋអាមេរិកងើបឡើងវិញនៅត្រីមាសទី 3

20

សេដ្ឋកិច្ចសហរដ្ឋអាមេរិកងើបឡើងវិញយ៉ាងខ្លាំងនៅត្រីមាសទី 3 ឆ្នាំនេះ។

ក្រសួងពាណិជ្ជកម្មនិយាយថានៅចន្លោះខែកក្កដានិងខែកញ្ញាផលិតផលក្នុងស្រុកសរុបបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ 33.1 ភាគរយ។ វាគឺជាការរីកចម្រើនដំបូងនៅក្នុងបីត្រីមាស។

នេះបើប្រៀបធៀបទៅនឹងការធ្លាក់ចុះ 31.4 ភាគរយនៅក្នុងត្រីមាសមុននៅពេលដែលជំងឺរាតត្បាតបានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចគាប់គាំង។

ប៉ុន្តែទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះនៅមិនទាន់ច្បាស់នៅឡើយទេ។ លទ្ធភាពនៃផែនការជំរុញសេដ្ឋកិច្ចបន្ថែមគឺតិចតួចណាស់ហើយការឆ្លងកូរ៉ូណាវីរុស មានការកើនឡើងម្តងទៀត៕