ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយអ៊ីស្រាអែលលើតំបន់ហ្គាហ្សាកើនឡើងដល់ ១៩០ នាក់

15

វាហាក់ដូចជាគ្មានទីបញ្ចប់ចំពោះអិរភាពរវាងយោធាអ៊ីស្រាអែលនិងក្រុមអ៊ីស្លាមជ្រុលនិយមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបយ៉ាងមានប្រសិទ្ធភាព។ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាមានលើសពី ១៩០ នាក់។

យោធាអ៊ីស្រាអែលបង្កើនការវាយឆ្មក់តាមអាកាសដ៏ខ្លាំងក្លាមួយទៀតនៅលើតំបន់ហ្គាហ្សារវាងយប់ថ្ងៃសៅរ៍និងព្រឹកថ្ងៃអាទិត្យដោយសម្លាប់មនុស្ស ៤២ នាក់។ នោះនាំឱ្យមានចំនួនអ្នកស្លាប់សរុបនៅហ្គាហ្សាដល់ ១៩២ នាក់ក្នុងនោះមានកុមារ ៥៨ នាក់។

កងកម្លាំងអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារតាមអាកាសលើទីតាំងជាង ១៥០០ កន្លែងដែលពួកគេនិយាយថាពាក់ព័ន្ធនឹងហាម៉ាស។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះថាប្រទេសរបស់លោកមានការគាំទ្រពីសហរដ្ឋអាមេរិក។លោកបាននិយាយថាសកម្មភាពយោធារបស់អ៊ីស្រាអែលនឹងបន្តដរាបណាវាត្រូវការដើម្បីស្តារសន្តិភាពនិងសន្តិសុខដល់ប្រជាជនអ៊ីស្រាអែល។ ទន្ទឹមនឹងនេះដែរ ក្រុមហាម៉ាសបានធ្វើការវាយប្រហាររ៉ុកកែតទៅលើតំបន់អ៊ីស្រាអែល។ មនុស្សប្រាំបួននាក់បានស្លាប់នៅទីនោះ។

អំពើហឹង្សារវាងកងកំលាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសដែលបានផ្ទុះឡើងដំបូងនៅថ្ងៃទី ១០ ខែឧសភាពេលនេះបានរីករាលដាល។រថយន្តមួយគ្រឿងបើកបរដោយជនជាតិប៉ាឡេស្ទីនបានបុកប៉ូលីសអ៊ីស្រាអែលក្នុងក្រុងហ្សេរុយសាឡឹមខាងកើតដែលគ្រប់គ្រងដោយអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបណ្តាលឲ្យមនុស្ស ៧ នាក់រងរបួស។

អ្នកបើកបរត្រូវបានកម្លាំងសន្តិសុខអ៊ីស្រាអែលបាញ់សម្លាប់។មិនមានសញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹងទេ ទោះបីមានការអំពាវនាវម្តងហើយម្តងទៀតដើម្បីឱ្យមានភាពស្ងប់ស្ងាត់ពីអង្គការសហប្រជាជាតិនិងប្រទេសផ្សេងៗក៏ដោយ៕