លោក​ Kishida កំពុងរៀបចំង្កើតរដ្ឋាភិបាលថ្មី

5

មេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យសេរីនិយមសំខាន់របស់ជប៉ុនគឺលោក​ Kishida Fumio កំពុងរៀបចំបង្កើតរដ្ឋាភិបាលថ្មី។ គាត់ស្ទើរតែត្រូវបានធានាថានឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដោយទិនសភានៅថ្ងៃច័ន្ទ។

លោក Kishida បានជួបជាមួយលោក Matsuno Hirokazu ប្រធានលេខាធិការខុទ្ទកាល័យកាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាអំពីខ្លឹមសារនៃសុន្ទរកថាគោលនយោបាយមួយដែលលោក Kishida នឹងថ្លែងក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីនៅឯទិនសភានៅថ្ងៃសុក្រនេះ។

គាត់មានគម្រោងស្នើគោលនយោបាយសំខាន់ៗដែលគាត់បានតស៊ូមតិក្នុងអំឡុងពេលការបោះឆ្នោតដឹកនាំរបស់បក្ស​ LDP កាលពីខែមុនរួមទាំងការបង្កើតទម្រង់មូលធននិយមថ្មី។

លោកគីស៊ីដាក៏មានគម្រោងបញ្ចប់បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃអាទិត្យនេះដែរ។

សម័យប្រជុំវិសាមញ្ញនៃទិនសភាត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ១៤ ខែតុលា។

អាណត្តិសម្រាប់សមាជិកសភាជាន់ទាបបញ្ចប់នៅថ្ងៃទី ២១ ខែតុលា។

ប្រសិនបើនាយករដ្ឋមន្រ្តីថ្មីរំលាយសភាជាន់ទាប ការបោះឆ្នោតសកលសម្រាប់សភានឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤០ ថ្ងៃ។

អ្នកកតាក់តែងច្បាប់នៅក្នុងសម្ព័ន្ធចម្រុះកំពុងធ្វើបរិកកម្មថាការបោះឆ្នោតត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី ៧ ខែវិច្ឆិកា ឬថ្ងៃអាទិត្យបន្ទាប់ដោយពិចារណាលើកម្មវិធីទិនសភានិងការទូត៕