លោក Blinken៖ សហរដ្ឋអាមេរិកគាំទ្រតៃវ៉ាន់

5

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានព្រមានមេដឹកនាំចិនកាលពីថ្ងៃពុធអំពីភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក Antony Blinken បានជំរុញឱ្យពួកគេបញ្ឈប់នូវអ្វីដែលគាត់ហៅថា​ “សកម្មភាពយោធាបង្ករឿង” របស់ពួកគេនៅជិតកោះតៃវ៉ាន់។

លោក Blinken បាននិយាយនៅក្នុងកិច្ចប្រជុំរបស់អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុងប៉ារីស។ លោកបាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីជំរុញវិបុលភាព សន្តិសុខនិងគុណតម្លៃរួមគ្នា។

រដ្ឋមន្ត្រីរូបនេះបាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់។ គាត់បាននិយាយថាការប្តេជ្ញាចិត្តគឺ “មិនប្រែប្រួល”។

យន្តហោះយោធាចិនបានចូលទៅក្នុងតំបន់តៃវ៉ាន់ម្តងហើយម្តងទៀតចាប់តាំងពីដើមខែនេះ៕