កម្ពុជា​​​អា​ច​​នឹ​ង​​មា​ន ​​​ទឹ​ក​ស្អា​ត​​​ប្រើ​ប្រា​ស់​ ​​​នៅ​​​ទូ​ទាំ​ង​ប្រ​ទេ​ស​ ​នា​​​​ឆ្នាំ​​​២​០​៣​០ ​និ​ង​​​ធា​នា​​​ ​កា​រ​ផ្គ​ត់​ផ្គ​ង់​​​ទឹ​ក​ស្អា​ត​ ប្រ​​ក​ប​ដោ​យ​​​និ​រ​ន្ត​រ​ភា​ព​​​

0

រាជធានី​​ភ្នំ​ពេ​​ញ​ ​៖​ ​ក្នុង​វេទិកា​ពិភាក្សា​លើ​ប្រធានបទ «​អាទិភាព​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» នា​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​ក្រសួង ក្រោម​ការសម្របសម្រួល​ដោយ​លោក ពុ​យ គា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ​លោ​ក​ ​ហែ​ម​ ​វ​ណ្ណ​ឌី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​​ឧ​ស្សា​ហ​ក​ម្ម​ ​វិ​ទ្យា​សា​​ស្ត្រ​ ​ប​ច្ចេ​ក​វិ​ទ្យា​ ​និ​ង​​​ន​​វា​នុ​វ​ត្ត​ន៍​ ​បា​ន​​​ឲ្យ​​​​ដឹ​ង​ថា​ ​ក្រ​សួ​ង​​​នឹ​ង​​ធ្វើ​​​កា​រ​ព​ង្រី​ក​​​វិ​សា​ល​ភា​​ព​ ​ក្នុ​ង​កា​រ​​​ផ្គ​ត់​ផ្គ​ង់​​​ទឹ​ក​ស្អា​ត​​​​ជូ​ន​​​ដ​ល់​​​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​នៅ​​​​ទូ​ទាំ​ង​ប្រ​ទេ​ស​ ​ឱ្យ​បា​ន​​​ត្រឹ​ម​​​ឆ្នាំ​​​២​០​២​៣​០​​​។​ វិស័យ​​ទឹ​ក​​គឺ​​ជា​​​អា​ទិ​ភា​ព​​​កា​រ​ងា​រ​​​រ​ប​ស់​​​ក្រ​សួ​ង​​​ឧ​ស្សា​ហ​ក​ម្ម​​ ​វិ​ទ្យា​សា​ស្ត្រ​ ​ប​ច្ចេ​ក​វិ​ទ្យា​ ​និ​​ង​​​ន​វា​នុ​វ​ត្ត​ន៍​ ​ក្នុ​ង​​​អា​ណ​ត្តិ​​​នៃ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​អា​ណ​ត្តិ​​​ទី​​​៧​ ​នៃ​​​រ​ដ្ឋ​ស​ភា​​​។​​​

លោក រដ្ឋមន្ត្រី បាន​បន្ថែម​ឱ្យដឹងថា ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺមាន​បេសកកម្ម​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​ធុន​មីក្រូ​តូច និង​មធ្យម (MSME) លើកកម្ពស់​សហគ្រិនភាព និង​ធានា​ការផ្គត់ផ្គង់​ទឹកស្អាត ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​។

លោក​បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រសួង​ក្រៅពី​បាន​ផ្តោតទៅលើ​កិច្ចការងារ​អាទិភាព​នានា​នោះ​ ក្រសួង​បាន និង​កំពង់​គិតគូ​យ៉ាងសំខាន់​ផងដែរ​ទៅលើ​ទឹកស្អាត (​ទឹក​ម៉ាស៊ីន​) ទីប្រជុំជន ដែល​ផ្តល់​ប្រយោជន៍​យ៉ាង​ពិសេស ទៅលើ​ការរៀបចំ​ផ្នែក​សេដ្ឋកិច្ច គោលនយោបាយ ការរៀបចំ​ជា​យុទ្ធសាស្ត្រ ការដឹកនាំ ការសម្របសម្រួល​ជាដើម​៕