រដ្ឋមន្រ្តីក្រសួងដែនដី៖ រាល់ផ្ទាំងគំនូរសំណង់ត្រូវសរសេរអក្សរខ្មែរធំជាងអក្សរបរទេស

55

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានតម្រូវឲ្យរាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ទាំងអស់ត្រូវសរសេរអក្សរខ្មែរអោយបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើអក្សរបរទេសផងដែរ។ នេះបើយោងតាមលិខិតដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។

បើតាមលោក ជា សុផារ៉ា ការដែលក្រសួងតម្រូវអោយធ្វើបែបនេះ គឺក្នុងន័យចូលរួមលើក កម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។

ជាមួយគ្នានេះដែរ រាល់អក្សរបរទេសដែលសរសេរដាក់តាំងផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ ត្រូវសរសេរនៅខាងក្រោមអក្សរខ្មែរ និងមានទំហំពាក់ កណ្តាលនៃអក្សរខ្មែរ។

ការសរសេរអក្សរខ្មែរនេះទៀតសោត គឺត្រូវអនុវត្តតាមវចនានុក្រមសម្តេចសង្ឃ ជូន ណាត ផងដែរ។ នេះបើយោងតាមការបញ្ជាក់នៅក្នុងលិខិត៕