ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការជាស្ត្រី​ ក្នុងខេត្តកំពង់ឆ្នាំង​ ដេីមពង្រឹងសមត្ថភាព​ និងការលេីកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី​ និងគ្រួសារខ្មែរ

0
24

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ មានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការជាស្ត្រី​ ក្នុងខេត្តកំពង់ឆ្នាំង​ ដេីមពង្រឹងសមត្ថភាព​ និងការលេីកកម្ពស់សីលធម៌សង្គម​ តម្លៃ
ស្ត្រី និងគ្រួសារខ្មែរ​ ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការផ្តល់កិត្តិយសចូល
រួមគាំទ្រពីលោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយា​ឯក
ឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធនៅសាលប្រជុំ​សាលា
ខេត្តកំពង់ឆ្នាំង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ
ប៊ន សុភី អភិបាល​រងខេត្ត បានជម្រុញដល់ស្រី្តត្រូវលើកកម្ពស់ដល់ស្រ្តី ហើយស្រី្តខ្លួនឯងក៏ត្រូវចេះពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀត។ លោកជំទាវ បានសំដែងការសរសើរ និងគាំទ្រដល់សកម្មភាពការងាររបស់
ស្រ្តី ក្នុងការចូលរួមលើកជាគំនិតល្អៗ លើកទឹកចិត្ត​ក្នុងការជួយដល់នារីៗ ឱ្យទទួលបានបទពិសោធន៍ច្រើន មានចំណេះដឹងទូលំទូលាយ មានគំនិតច្នៃប្រឌិតក្នុងការងារ ក្នុងមុខរបរ និងក្នុងគ្រួសារ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ក៏មានការចែកជូននូវក្រមា សារ៉ុង និងថវិកា ជាអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី ដែលបានចូលរួមផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here