សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំបានចុះសួរសុខទុក្ខដល់ប្អូនប្រុសដែលពិការរយះពេល៧ឆ្នាំរស់នៅតែម្នាក់ឯង

0
24

(កំពង់ធំ)៖ឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំនិងសហការីបាននាំយកអំណោយទៅប្រគល់ជូនប្អូនប្រុសឈ្មោះ សាម ពិសិដ្ឋ នៅភូមិអូរកន្ធរត្បូង សង្កាត់ អូរកន្ធរ ក្រុង ស្ទឹងសែន ជាជនពិការជើងទាំងសងខាងអង្គុយលើរទេះរុញ ថ្ងៃទី២៣ខែកក្តដា ឆ្នាំ២០២០។ តាមការរៀបរាប់របស់ប្អូន សាម ពិសិដ្ឋ បានឲ្យដឹងថាប្អូនមានអាយុ ២០ ឆ្នាំ ប្អូនពិការជើងដើរមិនរួចអស់រយៈ ៧ ឆ្នាំមកហើយដោយសារតែគ្រោះថ្នាក់ចរាចរណ៍គៀបនិងគោយន្តតាំងពីអាយុប្រហែល១០ឆ្នាំ ។ពិសិដ្ឋមានឪពុកឈ្មោះ សួន សាម និងម្តាយឈ្មោះ អេង ហេង ដោយមានជីវភាពខ្វះខាតត្រូវឪពុកម្តាយទុកឲ្យនៅម្នាក់ឯងនៅក្នុងខ្ទមតូចកំសត់មិនមានម្អូបអាហារហូបចុកនោះទេគឺបានអ្នកជិតខាងសណ្តោសប្រណីប៉ុណ្ណោះ។
ពិសិដ្ឋបន្តថាដោយសារតែជីវភាពក្រីក្រតំរូវអោយឪពុកម្ដាយរបស់ប្អូនចេញទៅរកស៊ីឆ្ងាយពីស្រុកកំណើត ដោយទុកអោយប្អូនរស់នៅតែម្នាក់ឯងមិនបានមើលថែប្អូនបានដិតដល់។ ពិសិដ្ឋបន្តទៀតថាដំបូងឡើយស្ថានភាពរបស់ប្អូនមានស្ថានភាពធម្មតាអាចដើរបានដល់ពេលយូរៗទៅស្រាប់តែរូបប្អូនមានអារម្មណ៍ថាពិបាកក្នុងការធ្វើដំណើររហូតធ្វើឲ្យជើងទាំងពីរគ្មានកម្លាំងទ្រដងខ្លួនដើរបានប៉ុន្តែអាចកំរើកបាននិងលើកចុះឡើងបានតិចតួច ។ ជាមួយគ្នានេះពិសិដ្ឋបានអំពាវដល់លោកគ្រូពេទ្យទេវតា ជា សុខហេង និងសប្បុរសជនសូមមេត្តាជួយដល់រូបប្អូនផង ។
ឯកឧត្តម ជា វ៉ាន់ចាន់ បានសម្ដែងនូវការសោកស្ដាយនិងក្តីអាណិតអាសូរចំពោះប្អូនសា សាម ពិសិដ្ឋ ដែលធ្លាក់ខ្លួនពិការភាពនិងមានជីវភាពខ្វះខាត ក្នុងនោះឯកឧត្តមនឹងខិតខំប្រឹងប្រែងជួយរកសប្បុរសជនឲ្យជួយដល់ប្អូនដើម្បីព្យាបាលជំងឺឲ្យបានជាសះស្បើយ ។
ក្នុងការចុះសួរសុខទុក្ខសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តកំពង់ធំ បាននាំយកនូវអង្ករ ៥០គីឡូក្រាម ត្រីងៀត១គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេស ត្រីខ១យួរ និង ថវិការមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here