បេសកកម្មក្រុមអ្នកសារព័ត៌មានស្ថាប័នអាស៊ានយូម៉ាប្រចាំព្រំដែននឹងអ្នកសារព័ត៌មានអនាគតថ្មីចុះធ្វើកម្មសិក្សានៅលើកំពូលភ្នំត្នោតខេត្តព្រះវិហារជាមួយលោក បេនដេវីដ បុរសដែលអភិរក្សព្រៃឈើនៅកម្ពុជា

0
45

កំពូលភ្នំត្នោតខេត្តព្រះវិហារ : ក្រុមអ្នកស្អាតព័ត៌មានស្ថាប័នអាស៊ានយូម៉ា (UMA) និងអ្នកសារព័ត៌មានអនាគតថ្មីចុះធ្វើកម្មសិក្សានៅលើកំពូលភ្នំត្នោតឃុំស្ដៅស្រុកសង្គមថ្មីខេត្តព្រះវិហារជាមួយលោកបេនដេវីតជនជាតិអាមេរិចកាំងដែលជាអ្នកអិរក្សព្រៃឈើនៅកម្ពុជា ហើយនៅក្នុងដំណើរ បេសកម្ម ចុះកម្មសិក្សានេះ ក្រុមអ្នកសារព័ត៌មានក៏បាននាំយកអំណោយរបស់សប្បុរសជនក្រុងប៉ោយប៉ែតទៅចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតនៅតំបន់ចុងកាត់មាត់ញកផងដែរ ។អំណោយទាំងនោះគឺមានការឧបត្ថម្ភពី
១ _ ព្រះគ្រូចៅអធិការវត្តរតនៈសុខសាន្តអូខេដន ព្រះអង្គណយ ណេត ជួយជាបច្ច័យចំនួន ២០ ម៉ឺនរៀល

២ _ លោក ហុង រស្មីអាជីវករលក់រថយន្តបានចូលរួមឧបត្ថម្ភទឹកសុទ្ធថៃ ២០ យួរ

៣ _ លោក ឈុន ចាន់ សុភភ័ក្រ ( ហៅធី) ជាអាជីវករឧបត្ថម្ភថវិកា ៣០ម៉ឺនរៀលនិងអង្ករ១ការ៉ុង ៥០គីឡូក្រាម

៤ _ លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនួននីណារ៉ូ ជួយឧបត្ថម្ភ អង្ករ ១០០គីឡូក្រាម

៥ _ លោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍បឹងសាគូជួយឧបត្ថម្ភមី១កេសធំ

៦_ លោក ទី ប្រធានផ្សារត្រីក្រុងប៉ោយប៉ែត ឧបត្ថម្ភថវិកា ១០ ម៉ឺនរៀល

៧_ លោក ចំរើន ទាខ្វៃហុងកុង ឧបត្ថម្ភថវិកា ៨ម៉ឺនរៀល

៨_លោក ចិន្តាផន សេរីវុទ្ធី ជាអាជីវករឧបត្ថម្ភថវិកា ១០០០បាត (មួយពាន់បាត)
៩ _ លោក សែម សាមឿន មេប៉ុស្តិក្បាលស្ពាន ជួយឧបត្ថម្ភថវិកា ២០ម៉ុនរៀល

១០ _លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ទឹកត្រី ៥យួរ ទឹកសុី អុីវ ៥យួរ

១១ _ លោក មាសចន្ទ័រឹទ្ធ ទីប្រឹក្សារស្ថានន័យ អាស៊ានយូម៉ា ១០ ម៉ុនរៀល

១២ _ លោក រស់ ខេមរា ប្រធានសាខាសារព័ត៌មានអនាគតថ្មីប្រចាំខេត្តប៉ៃលិនជួយឧបត្ថម្ភ ២០០ដុល្លារសម្រាប់មធ្យោបាយធ្វើដំណើរសាំងប្រេងរថយន្ត

១៣_ លោក កុក អ៊ូ ទីប្រឹក្សាសារព័ត៌មានអនាគតថ្មីនិងជាជំនួយការស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអាស៊ានយូរម៉ា ដែលប្រចាំនៅព្រំដែនប៉ោយប៉ែតជួយឧបត្ថម្ភថវិកា ២០០ដុល្លារ សម្រាប់មធ្យោបាយធ្វើដំណើរនិងសាំងរថយន្ត ។

ជំរាបជូនផងដែរថា ដំណើរបេសកកម្មនេះចាប់តាំងពីថ្ងៃទី ២៨ រហូតដល់ថ្ងៃទី ៣០ខែកក្កដាឆ្នាំ ២០២០ ដែលដឹកនាំដោយលោកសេងរាជសីចាងហ្វាងកាសែតនិងគេហទំពរ័ អនាគតថ្មី និងជាគណៈកម្មការនាយករបស់ស្ថាប័នយូម៉ា UMA ហើយក៏ជាប្រធានការិយាល័យ UMAប្រចាំព្រំដែន

បើតាម សម្តី លោក បេនដេវីដបានឲ្យអ្នកសារព័ត៌មានដឹងថាផ្ទៃដីដែលលោក គ្រប់គ្រងការពារអភិរក្សនៅក្នុងតំបន់ភ្នំត្នោតមានចំនួន ៤ ៦០០០ ហិចតា បួនមុឺន ប្រាំមួយពាន់ហិចតា លោកបានបន្តទៀតថានៅលើកំពូលភ្នំត្នោតនេះគឺមានស្រះពីរដែលឃ្លាតឆ្ងាយពីគ្នាប្រវែង ៥០០ ម៉ែត្រហើយក៏ជាទីតាំងសំរាប់ផ្តល់ទឹអោយសត្វផឹក នៅលើកំពូលភ្នំត្នោតនេះ មានសត្វជាច្រើនដែលលោកបានដាក់កាមេរ៉ាចាប់យកភាពសត្វព្រៃហើយ ក៏ដូចជាដាក់សម្រាប់ការតាមដាន ក្រុម ខិលខូច លួចដាក់អន្ទាក់សត្វហ្នឹងបំផ្លាញធនធានធម្មជាតិ ផងដែរ លោកបាន បញ្ជាក់បន្ថែមទៀតថានៅតំបន់ហ្នឹងគឺមាននៅសល់សត្វព្រៃច្រើន ដូចជា
១_កាំប្រម៉ា
២_ជ្រូកព្រៃ
៣_សត្វស្លាប
៤_សត្វស្វា
៥_សត្វតូច
៦_សត្វ ក្ងោក
៧_និងសត្វទន្សោង ហើយបើតាម ការឆែករូបភាពពីកាមេរ៉ា របស់ លោកបេន ឃើញថាសត្វទន្សោង នៅសល់ប្រហែលជាចាប់ពី ៥០ ក្បាលឡើងទៅ ។ ក្រោយពីបានបញ្ចប់បេសកម្មនៃកម្មសិក្សាលើកំពូលភ្នំត្នោតក្នុងស្រុកសង្គមថ្មីឃុំស្ដៅនៅខេត្តព្រះវិហារ រួចមកក្រុមអ្នកសារព័ត៌មានបានបន្តធ្វើដំណើរយកអំណោយរបស់សប្បុរសជនក្រុងប៉ោយប៉ែតទៅចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ចុងកាត់មាត់ញកបន្ថែមទៀតដែលមានខេត្តចំនួន៣ ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ចុងកាត់មាត់ញូកបានសូមថ្លែងអំណរគុណដល់សប្បុរសជនក្រុងប៉ោយប៉ែតទាំងអស់ដែលលោកបានជួយឧបត្ថម្ភដល់ពួកគាត់ទោះបីជិតឬឆ្ងាយយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងតំបន់ចុងកាត់មាត់ញកបានគោរពអរគុណនិងជូនពរដល់សប្បុរសជនទាំងអស់ឲ្យជូមជូនពរសប្បុរសជនទាំងអស់ទទួលយកនៅពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដំណើរបេសកកម្មនេះត្រូវបានបញ្ចប់យ៉ាងរីករាយនិងជោគជ័យគ្រប់ភារកិច្ច ។ #ដោយរាជសី ជាយដែន#

LEAVE A REPLY

Please enter your comment!
Please enter your name here