ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤

0
56

(ព្រះសីហនុ):នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន និងគ្រោងស្ថាបនាឡើងវិញនូវស្ពានមួយចំនួននៅលើទីតាំងសំខាន់ៗ និងពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវ ស្ថិតនៅភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថានឹងរៀបចំអោយមានការស្ថាបនាស្ពានថ្មី ជំនួសស្ពានចាស់ ដែលតូចចង្អៀតនៅជិតអង្គការម្លប់តាប៉ាង និងទីតាំងមួយចំនួនទៀត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកាត់បន្ថយជំនន់ទឹកភ្លៀងដែលអាចកើតមាននាពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here