បុរសពីរនាក់ពេលធ្វើចត្តាឡីស័កបានរត់ទៅផ្ទះ អាជ្ញាធរបានយកមកវិញ

0
17

ខេត្តព្រៃវែង៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ថា លោកទួន សុគន្ថា នាយករងរដ្ឋបាលសាលាខេត្តព្រៃវែង អ្នកធ្វើចត្តាឡីស័ក២នាក់ដែលរត់គេចខ្លួននោះបានរកឃើញវិញហើយ ហើយក៏បាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយ នៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃដដែល។
លោកបន្តថា អ្នកទាំង២នាក់នេះ
ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ
ទី២៖ ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ ពួកគេ ទាំងពីរនាក់បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហានេះ ពេលកំពុងរៀបភ្លៀង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ហើយខ្ញុំបានដឹងថា បាត់ខ្លួន ពេលក្រុមការងារយកបាយឲ្យពួកគាត់ហូប ដែលមានគ្នាសរុប១៩នាក់ ហើយពីរនាក់ប្រាប់គ្នាគាត់ថា ចេញដើរលេងក្រៅបន្តិច ។ហើយពេលដឹងរឿងភ្លាម បានទាក់ទង ប៉ូលិស ស្រុកស៊ីធរកណ្តាល ប៉ុស្តិ៍រដ្ឋបាល ទៅចាំនៅផ្ទះ ក៍ឃើញ ពីរនាក់ទៅផ្ទះមែន រួចនាំពួកគាត់មកវិញ ។
លោកបន្ថែមថា អ្នកទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយពួកគេមន្ដ្រីសុខាភិបាល បានយកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ គឺនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហាខាងមុខ នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ហើយមានហេតុការណ៍ រត់ចេញនេះ អ្នកពាក់ព័ន្ធនឹង ពីរនាក់ ត្រូវយកទៅធ្វើចត្តាឡីស័ក ទាំងអស់ ដូចជា អ្នករត់ម៉ូតូឌុប ឌុបពួកគាត់ទៅផ្ទះ និងសាច់ញាតិទាំងអស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here