រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបីដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

0
41

(ភ្នំពេញ)::សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ ដោយក្នុងនោះកិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ដល់គណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សេចក្តីព្រាងច្បាប់ ទាំងបីដែលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សម្រេចទទួលយកមក និពិត្យសិក្សានោះរួមមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ។

២-សេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណកូរ៉េ។

LEAVE A REPLY

Please enter your comment!
Please enter your name here