ឃាត់ខ្លួន​មនុស្ស​៩​នាក់ រឹបអូស​ត្រាក់ទ័រ​៨​គ្រឿង និង​ម៉ូតូ​១​គ្រឿង ករណី​ឈូស​ឆាយរុក្ខរាន​ដីព្រៃ​ល្មើសច្បាប់

0
126

សៀមរាប​ ៖ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​មនុស្ស​៩​នាក់ រឹបអូស​ត្រាក់ទ័រ​៨​គ្រឿង និង​ម៉ូតូ​១​គ្រឿង ករណី​ឈូស​រាន​ព្រៃ​ល្មើសច្បាប់​។​

ប្រតិបត្តិការ​នេះ គឺ​បាន​សហការ​ជាមួយ​អធិការ រដ្ឋា​ន​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​និង​ប៉ូលីស​ប៉ុស្តិ៍​កន្ទួត និង​កម្លាំងយោធា​ភូមិភាគ​៤ ទើប​អាច​ឃាត់​គ្រឿងចក្រ​ខាងលើនេះ​បាន​។ ជនសង្ស័យ​ខាងលើ បាននាំគ្នា​ធ្វើ​សកម្មភាព ឈូសឆាយដី​ព្រៃរបស់រ​ដ្ឋ​ល្មើសច្បាប់ ត្រង់ចំនុច​អូរ​ដា ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ រឹបអូស​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​ចំនួន​៨​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។ ជនសង្ស័យ​ធ្វើ​សកម្មភាព​ឈូសឆាយ រំលំ​ដើមឈើ និង​ភ្ជួរ​ដីព្រៃ​អស់​ចំនួន​៦,២២៥​ហិកតា​នៅ​ចំណុច​ដូច​បញ្ជាក់​ខាងលើ​។

ក្រោយពេល​នាំយក​គ្រឿងចក្រ និង​ម៉ូតូ មក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ ជនសង្ស័យ គឺ​បាន​រៀប​សំណុំរឿង​តាមច្បាប់​ស្តីពី​ព្រៃឈើ បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​៨​ខែសីហា​នេះ ចាត់ការ​បន្ត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here