ឱកាសល្អសម្រាប់អ្នកញៀនល្បែងអាចមកលេងល្បែងយ៉ាងជក់ចិត្ត នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ

0
182

ខេត្តកំពង់ធំ នេះគឺជាឱកាសល្អ អ្នកញៀនល្បែងគ្រប់ប្រភេទមានបំណង មកបំពាក់បំពូន និងល្បែងស៊ីសង ដោយខុសច្បាប់ គឺអាចមកលេងនៅស្រុកសណ្ដាន ដែលបានបើកស្វាគមន៍ ក្រុមអ្នកញៀនល្បែងទាំងឡាយ ដើម្បី ជាឱកាសប្រមូល លុយកាក់ពីបនល្បែងនេះបាន។

បនល្បែងស៊ីសង ចំនួន2កន្លែងនេះបានបើកដំណើរការ យ៉ាងគគ្រឹក គគ្រេង នៅក្នុងភូមិ99 ឃុំមានរិទ្ធ​
ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទីតាំងទី 1 ឈ្មោះជុំ សាន ហៅលោកឈុត ពិរាជ និងទីតាំងទី 2 ស្ថិតនៅផ្លូវចូលព្រះអាទិត្យ ឈ្មោះ​តាញ៉េ ជាអ្នកមើល ការខុសត្រូវ ឲ្យបនល្បែងដុះស្លែយ៉ាងធំ ស្រុកសណ្ដាននេះ ជូនអ្នកធំម្នាក់ នៅពីក្រោយខ្នង?។

បនល្បែងស៊ីសង នៅក្នុងស្រុកសណ្ដាន់ ត្រូវបានប្រភព បញ្ជាក់ថា បានចាប់ដំណើរការជាយូរមកហើយ តែពុំមាន​អាជ្ញាធរ.ឬសមត្ថកិច្ចមូលដ្ឋាន មានការហាមឃាត់ នោះឡើយ ជាហេតុធ្វើឱ្យ ល្បែងនេះបានដំណើរការដោយរលូន ទោះបីជា សម្ដេចក្រឡាហោម ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ក៏ដូចជា​ឯកឧត្តម​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជា ឲ្យស្នងការខេត្តក្រុង អាជ្ញាធរស្រុក ខេត្ត លុបបំបាត់ឲ្យអស់អស់ នូវល្បែងពាលាអាវ៉ាសែ បងតូច បងធំ ដែលជាឈ្នួនដុតបំផ្លាញ់គ្រួសារកសិករ បង្កើតអំពើហឹង្សា និងជាជម្រុកចោរលួច ចោប្លន់
បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលកើតចេញ ពីអំពើល្បែងទាំងឡាយ តែទោះជាមានបទបញ្ជាយ៉ាងនេះក៏ដោត សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកសណ្ដាន់ បងមិនឈឺក្បាលវិលមុខ និងបទបញ្ជានេះឡើយ។

ប្រជាពលរដ្ឋ បានត្រឹមតែទន្ទឹងចាំមើលផ្លូវ សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរ ចុះបង្ក្រាបបនល្បែងស៊ីសង ចំនួន 2 ទីតាំងនេះតើការរំពឹងទុក និងជឿទុកចិត្តទៅសមត្ថកិច្ច ប្រែក្លាយទៅជារលាយសាបសូន្យ ដោយសារតែពេលមានកម្មវិធីផ្សេងៗ អាជ្ញាធរ សមត្ថកិច្ច តែងតែលើកឡើងឱ្យប្រជាពលរដ្ឋ ចូលរួមការពារ ទប់ស្កាត់ ល្បែងស៊ីសង និងបទល្មើសផ្សេងៗ ដើម្បី​គោរពតាម គោល នយោបាយ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល តើផ្ទុយទៅវិញ អាជ្ញាធរ សមត្ថកិច្ច បានត្រឹមតែស្រែកលឺដូចហ៊ីង តែមានចំណាត់ការននោះឡើយ ថែមទាំងបើកឱកាសឲ្យក្រុមញៀនល្បែង បើកលេងដោយសេរី។

ទន្ទឹមគ្នានេះដែរ បនល្បែងស៊ីសង នៅក្នុងស្រុកសណ្ដាន់ចំនួនពីរកន្លែងនេះ ក៏ទៅបានជ្រាបព្រះទៃ ដល់ថ្នាក់ដឹកនាំ អធិការនិងសមត្ថកិច្ចពាក់ព័ន្ធ ដល់បេះដូងអស់ហើយ ប្រជាពលរដ្ឋកំពុងទន្ទឹងចាំមើល តើ សមត្ថកិច្ច មានសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង របស់​លោក​ជុំ សាន ហៅ ឈុត ពិរាជ​និង តាញ៉េ
នេះបានដែរឬទេ?.… ។

ប្រភព​ពីដង្កូវក្នុងសាច់ ដែលជាអ្នកមើលការខុសត្រូវ បនល្បែងស៊ីសង របស់តាញ៉េ បានឲ្យដឹងថា បនល្បែង​ជល់មាន់ នៅក្នុង​ឃុំមាន ស្រុកសណ្តាន់​ មានចំនួន2កន្លែង ទី1 ជារបស់ លោក ជុំ សាន ហៅឈុតពិរាជ អតីតជា នាយកងរាជអាវុធហត្ថ ខេត្ត​កំពង់ធំ ទី2 ឈ្មោះ​តាញ៉េ ជាអ្នកមើលការងារ ខុសត្រូវ​ឲ្យថៅកែម្នាក់ដែលនៅពីក្រោយខ្នង ក្នុង​នោះ​ក៏​បាន​បញ្ជាក់​ថា​ថៅកែសៃង្វាន់មាន់នេះ ក្នុង​មួយ​ខែ​មកមើល2ដង តែសៃង្វាន់មានសរុបទូទាំងប្រទេស មានចំនួន30 កន្លែង​ គ្រប់ខេត្តក្រុង អត់តែខេត្តកំពង់ចាមមួយទេ ហើយក៏មិនមានសមត្ថកិច្ចណាម្នាក់ ឬអាជ្ញាធរ​ហ៊ានបង្រ្កាបនោះទេ។ ទង្វើបែបនេះគឺដោយសារតែ បារមីលុយជួយ ជះលើមន្រ្តីអសកម្ម ឬមន្រ្តីគ្រាប់ល្ពៅ។
ដោយ​ប៊ុន​រដ្ឋា​

LEAVE A REPLY

Please enter your comment!
Please enter your name here