ប្រជាពលរដ្ឋក្តៅក្រហាយ ក្នុងការដោះដូរមណ្ឌលសុខភាពប៉ោយប៉ែត សុំសម្តេចតេជោ ហ៊ុន សែន ជួយផង

0
21

ក្រុងប៉ោយប៉ែត :ជុំវិញបញ្ហាការដោះដូរ មណ្ឌលសុខភាពប៉ោយប៉ែត១ ដែលមានទំហំ៤០៧៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យក្រុមហ៊ុន សុីនសានដុងអុិនធើណេសិនណល អុិនវេសមិន ឯ.ក ធ្វេីអោយប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ប៉ោយប៉ែត ឈានដល់ពលរដ្ឋសុំអោយសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរគមន៍ដល់ពួកគាត់ផង ដោយយោងទៅតាមគោលការណ៍ប្រមុខរាជរដ្ឋាភិបាល បានតម្រូវអោយមានមណ្ឌលសុខភាព១នៅក្នុងសង្កាត់១ ឬក៍ប៉ុស្តិរដ្ឋបាល១ក្នុងសង្កាត់១។តាមបទសម្ភាសន៍ តាមទូរស័ព្ទជាមួយលោក លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានយើងថា លោកមិនបានដឹងរឿងដោះដូរមណ្ឌល់សុខភាពនេះទេ។ ចំណែកលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា: ការងារនិងមានការអនុញាតិពីរាជរដ្ឋាភិបាលហើយ។
តាមព័ត៌មានពីពលរដ្ឋបានអោយដឹងថាក្នុងសង្កាត់ប៉ោយប៉ែត មានប្រជាពលរដ្ឋរស់នៅជិត៦ម៉ុននាក់ ហើយបើក្នុងសង្កាត់ប៉ោយប៉ែត គ្មានមណ្ឌលសុខភាពសោះបើមានបញ្ហាឈឺស្កាត់ ឬត្រូវពិនិត្យសុខភាព តើអោយទៅកន្លែងណា បើដោះដូររមណ្ឌលសុខភាពទៅឆ្ងាយពីលំនៅដ្ឋានរបស់ពួកគាត់ ។ នៅក្នុងនោះផងដែរ ប្រជាពលរដ្ឋសុំអោយប្រមុខរាជរដ្ឋាភិបាល បីតាសន្តិភាព និងអភិវឌ្ឍន៍ សម្តេចតេជោ ហ៊ុន សែន មេត្តាទុកមណ្ឌល់សុខភាពប៉ោយប៉ែត នៅកន្លែងដើមវិញពីព្រោះជាទីប្រជុំ ជនដែលមានប្រជាពលរដ្ឋរស់នៅច្រើន ហើយមានភាពងាយស្រួលដល់ពួកគាត់នាំកូននាំចៅទៅពិនិត្យសុខភាព ឬក៍ជួបនៅបញ្ហាត្រូវសង្គ្រោះបន្ទាន់ អោយទាន់ពេល ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋបានបន្តរថាបើដោះដូរក៏ដូរចុះ តែសុំអោយដាក់មណ្ឌលសុខភាពនៅក្នុងសង្កាត់ប៉ោយប៉ែតដ៏ដែល ហេតុអ្វីបានជាយកមណ្ឌលសុខភាពប៉ោយប៉ែត១ ទៅដាក់គរគ្នានៅនិងសង្កាត់ផ្សារណ្តាល ទៅវិញ តើមានមូលហេតុអ្វី ឬមានលាភសក្ការៈ។ ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here