ទាហានថៃ!ស្ទាក់ចាប់បានរថយន្ត២គ្រឿង នឹងពលករខ្មែរខុសច្បាប់ចំនួន១១នាក់ ដោយឡែក មេខ្យល់រត់ចូលព្រៃបាត់ស្រមោល!

0
10

ប្រទេសថៃ,ខេត្តស្រះកែវ)::កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ អ្នកសារព័ត៍មានរាយការណ៍ថា មេបញ្ជារការកងទព័ជើងគោក កម្លាំងបូរផា បញ្ជារឲ្យកងកម្លាំងព្រំដែននឹងសមត្ថកិច្ចតម្រួត ក្នុងតំបន់ទទួលខុសត្រូវឲ្យរិតបន្តឹង ការបង្រ្កាបអំពើខុសច្បាប់ ជាពិសេសពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ក្នុងកាលះទេសះដែលមានការរាត្បាតរបស់កូវីត-19 ដោយសមត្ថកិច្ចបានទទួលព័ត៍មានថា មានបណ្ដាញនាំពលករខ្មែរលួចចូលប្រទេស សមត្ថកិច្ចកងរយចល័តរហ័ស កងកម្លាំងបូរផា បានចាត់កម្លាំងចល័តរហ័ស២ក្រុម ចូលទៅត្រួតពិនិត្យបរិវេណប៉ុស្ត៍ត្រួតពិនិត្យ នឹងផ្លូវលេខ3197 ភូមិសៅ ស៊ូង ឃុំ ហួយ ចូត ស្រុកវឌ្ឍនា ណះខន ខេត្តស្រះកែវ ដើម្បីស្កាត់ចាប់ពលករដែលលួចចូលប្រទេសដោយខុសច្បាប់។សូមជំរាបថា រហូតដល់ម៉ោងប្រមាណ០៦,២០នាទីថ្ងៃនេះ ក្រុមចល័តរហ័សទី២ ពិនិត្យឃើញរថយន្តជាមុខសញ្ញា បើកមកតាមផ្លូវ3197 ភូមិសៅ ស៊ូង ទើបសមត្ថកិច្ចឃាត់ឲ្យរថយន្តឈប់ ដើម្បីត្រួតពិនិត្យ ក្នុងពេលដែលសមត្ថកិច្ចហៅត្រួតពិនិត្យនោះ អ្នកបើករថយន្តនឹងពលករមួយចំនួនព្យាយាមរត់ តែសមត្ថកិច្ចអាចចាប់ខ្លួនពលករខ្មែរបានចំនួន១១នាក់ ក្នុងនោះប្រុស១០នាក់ នឹងស្រី១នាក់ ព្រមទាំងរថយន្តនិសាន់ព៌ណស ពាក់ស្លាកលេខ1ฒว-4541 ក្រុងថេប មហានគរ នឹងរថយន្តតូយ៉ូតា ពាក់ស្លាកលេខ2ฒต-1972 ក្រុងថេបមហានគរ ទើបបាននាំរថយន្តនឹងពលករខ្មែរទាំងអស់ យកមកសួរនាំនឹងធ្វើកំណត់ហេតុចាប់ខ្លួន នៅប៉ុស្ត៍ត្រួតពិនិត្យរបស់កងកម្លាំងបូរផា ឃុំហួយ ចូត ស្រុកវឌ្ឍនា ណះខន ខេត្តស្រះកែវ ដើម្បីបំបែកសំណុំរឿង មុនហ្នឹងបញ្ជូនទៅឲ្យសមត្ថកិច្ចជុំនាញ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here