ដូនចាស់អាយុ៨០ឆ្នាំម្នាក់បានធ្វើអត្តឃាតចងករសំលាប់ខ្លួនឯងនៅក្នងបន្ទប់

0
46

(ខេត្តកំពង់ធំ):មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ត្នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។_
មានមនុស្សចងកធ្វើអត្តឃាតខ្លួនឯង*_
ដឹងកើតហេតុ:ការណ៍ _នៅវេលាម៉ោង០៦និង ០០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់របស់ជនរងគ្រោះ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។_
_សាកសពមានឈ្មោះ ឆ្លក កឹម ភេទស្រី អាយុ៨០ឆ្នាំ ជនជាតិខ្មែរ* រស់នៅភូមិដំរីជាន់ខ្លា សង្តាត់ដំរីជាន់ខ្លា​ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។​_
បើតាមការបំភ្លឺរបស់សាក្សី ឈ្មោះទូច លីហ័រ ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវជាចៅ បង្កើតរស់នៅភូមិឃុំកើតហេតុជាមួយ បានអោយដឹងថា រាល់យប់រូបគេតែង តែទៅដេកជាមួយជីដូន(ជនរងគ្រោះ) ជាក់ស្តែងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រូបគេទៅដេកជាមួយជនរងគ្រោះដូចសពមួយដង ពេលចូលទៅដេកគាត់រអ៊ូ រឿងថាបាយហូបមិនកើត រអ៊ូពេកខ្ញុំដេកមិនលក់ក៏បានចេញទៅដេកនៅផ្ទះមុខវិញ ទុកអោយគាត់ដេកម្នាក់ឯងទៅ ។ លុះព្រឹកឡើងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០ នាទី រូបខ្ញុំបានដើរទៅបន្ទប់គាត់ដើម្បីសួរនាំគាត់ហូបបបរដែលទេ ខណៈ​ពេលដែលខ្ញុំរុញទ្វាបន្ទប់របស់គាត់ ស្រាប់តែឃើញយាយរបស់ខ្ញុំគាត់ចងក ដោយប្រើក្រម៉ាចងជាប់និងចំរឹងបង្អួច ស្លាប់បាត់ទៅហើយ រូបខ្ញុំបានរត់ចេញមកហៅប៉ា ម៉ាក់ខ្ញុំតែម្តង ឃើញ ដូចនោះបានរាយការណ៍ទៅសមត្ថកិច្ច ។​_
_បន្ទាប់ពីទទួលព័ត៌មានសមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យធ្វើការពិនិត្យកន្លែងកើតហេតុនឹងសាកសព៖ សពមិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ។_
_បើការសន្និដ្ឋានៈ* ស្លាប់ដោយ ចងកធ្វើអត្តឃាតខ្លួនឯង មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។_ពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនទៅកូន ដើម្បីធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here