សមាគមបាល់ទាត់បារាំងព្យួអាជ្ញាកណ្តាលក្រោយពេលធាក់កីឡាករ

61

សមាគមបាល់ទាត់បារាំងបាននិយាយថាអាជ្ញាកណ្តាលដែលប៉ុនប៉ងធាក់កីឡាករក្រុម Nantes មុនពេលបណ្តេញគាត់ចេញពីការប្រកួតជាមួយក្រុម Paris St-Germain ត្រូវបានព្យួ រហូតទាល់តែមានការផ្តល់ជូនដំណឹងជាផ្លូវការ។

នៅពេលដែលក្រុម Paris St-Germain បណ្តើបាល់ចូលក្នុងតំបន់គ្រោះថ្នាក់របស់ក្រុម Nantes ខ្សែកាពារ Diego Carlos បានជាន់កែងជើងរបស់អាជ្ងាកណ្តាល Tony Chapron​។​

នៅក្នុងរបាយការណ៍ សមាគមបាល់ទាត់បារាំងបាននិយាយថា ក្រុមបច្ចេកទេសសម្រាប់អាជ្ងាកណ្តាល (DTA) ហើយនិងគណកម្មការសហព័ន្ធអាជ្ញាកណ្តាល បានសម្រេចចិត្តដកលោក Tony Chapron ដែលត្រូវបានតែងតាំងសម្រាប់ការប្រកួត League 1 នៅថ្ងៃពុធនេះរវាងក្រុម Angers និង Troyes រហូតទាល់តែមានការផ្តល់ជូនដំណឹងជាផ្លូវការ។

លោក Tony Chapron ក្រោយពេលសើរើមើលរូបភាពឡើងវិញ បានបង្ហាញថាកំហុសរបស់គាត់បានបង្ករដោយអចេតនា។ គាត់បានផ្តល់ដំណឹងដល់ DTA ថា​គាត់បានរៀបចំរបាយការណ៍អំពីផលប៉ះពាល់នៃទង្វើររបស់គាត់ដល់គណកម្មការវិន័យក្រុមបាល់ទាត់បារាំង (LFP)។

ប្រធានក្រុម Nantes លោក Waldemar Kita បាននិយាយថា​លោក Chapron គួរតែត្រូវបានហាមប្រាមរយៈពេល ៦ខែ សម្រាប់ឧប្បត្តិវហេតុដែលធ្វើអោយមានការរន្ធត់នេះ៕