ទីតាំងល្បែងសុីសងអនឡាញជល់​មាន់ហាងកាហ្វេរមួយកន្លែងទល់មុខរោងចក្រទឹកកកនៅឃុំសូទិព្វ ស្រុកជេីងព្រៃ បេីកយ៉ាងរំភេីយអាជ្ញាធរនិងសមត្ថកិច្ចគ្មានចំណាត់ការ!

0
15

ខេត្ដកំពង់ចាម ​៖ ទីតាំងល្បែង​សុីសងអនឡាញជល់​មាន់ហាងកាហ្វេរមួយកន្លែង ដែលនៅទល់មុខរោងចក្រទឹកកក ស្ថិតភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្ដកំពង់ចាម បេីកលេងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំពងនូវសម្លេងហ៊ោរកញ្ច្រៀវយ៉ាងអាណាធិបតេយ្យ គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ ។

ស្របពេលកូវីដ១៩កំពុងរាតត្បាតលេីសកលលោកក្រសួ​ងសុខាភិបាល តែងតែចេញសេចក្តី​ប្រកាស​ជាបន្តប​ន្ទាប់ ពាក់ពន្ធ័ហ្នឹងរក្សាអនាម័យ ការពាក់ម៉ាស់អនាម័យ មិនអនុញ្ញាតិ​ឲ្យមាន​ការជួបជុំគ្នា រហូតឈានដ​ល់ការបិត​សាលារៀន ក្លឹបកំ​សាន្ត(KTV)កម្មវិធីជួបជុំនាៗ។ល។ នូវមិនទាន់បើក​ឲ្យដំ​ណើការនៅ​ឡើយ​។ ​តែផ្ទុយទៅវិញទីតាំងល្បែងសុីសងអនឡាញជល់​មាន់ហាងកាហ្វេរមួយកន្លែងទល់មុខរោងចក្រទឹកកនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ បេីកលេងយ៉ាងរំភេីយប្រមូលផ្ដុំមនុស្សយ៉ាងច្រេីនកុះករដោយមិនខ្លាចអ្វីទាំងអស់។

​ប្រជាពលរដ្ឋរស់នៅជិតទីតាំងនេះបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មានយេីងថាទីតាំងអនឡាញជល់​មាន់មួយនេះបានបេីកលេងជាយួរណាស់មកហេីយមិនដែលឃេីញមានអាជ្ញាធរណាមកធ្វេីការបង្ក្រាបនោះឡេីយពួកគាត់ព្រួយបារម្ហអំពីសុវត្ថិភាពភូមិ-ឃុំដែលពួកគាត់កំពុងរស់នៅ។

ពលរដ្ឋដាក់ការសង្ស័យថាទំនងជាម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចហេីយយ៉ាងមេីលទៅបានបេីកលេងបានយ៉ាងរលួនបែបនេះ។

ជុំវិញករណីខាងលេីនេះដែរអង្គភាពសារព័ត៌មានយេីងមិនអាចសុំការបំភ្លឺពីលោកប្រាក់ សុគុណអធិការនគរបាលស្រុកជេីងព្រៃបានទេព្រោះតេចូលគ្មានអ្នកទទួល។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងអនឡាញជល់មាន់ ហាងកាហ្វេរមួយកន្លែងនៅទល់មុខរោងចក្រទឹកកកស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្ដកំពង់ចាម បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ​​រ​កញ្ច្រៀ​វ។

ពលរដ្ឋសំណូមពរដល់ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម និងឯកឧត្ដមឧត្ដមសេនីយ៏ទោឯម កុសល ស្នងការខេត្ដកំពង់ចាមមេត្ដាមានវិធានការចាត់មន្ដ្រីក្រោមឱវាទចុះបង្ក្រាបផងទានព្រោះថាចោលួច ប្លន់ ឆក់.ល.កេីតចេញពីល្បែងសុីសងនេះហេីយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here