ស្ករត្នោតជាច្រើនតោនសង្ស័យថាមានសាធាតុគីមី

409
សមត្ថកិច្ចចុះបង្រ្កាបទីតាំងផលិតស្ករត្នោតនៅខណ្ឌច្បារអំពៅ។ រូបភាពពីFreshnews។
សមត្ថកិច្ចចុះបង្រ្កាបទីតាំងផលិតស្ករត្នោតនៅខណ្ឌច្បារអំពៅ។ រូបភាពពីFreshnews។

ស្ករត្នោតជាច្រើនតោន ត្រូវបានអាជ្ញាធរចុះបង្រ្កាបដោយសង្ស័យថាមានលាយ​សារធាតុគីមី​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី ១៧ ខែ មករានេះ អាជ្ញាធរបានចុះបង្រ្កាបសិប្បកម្ម ផលិត​ស្ករត្នោត​កែច្នៃ​ ២ ទីតាំង​ដែលស្ថិតនៅ​ផ្ទះ​លេខ​២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែល​សង្ស័យថាមាន​លាយ​​សារធាតុគីមី​​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។ នេះបើតាមការ​ចុះ​ផ្សាយ​​របស់​ព័ត៌មាន​Freshnews​។

ការចុះផ្សាយដដែលបន្តថាក្រោយការចុះពិនិត្យ សមត្ថកិច្ចបានរកឃើញថាសិប្បកម្មផលិតស្ករត្នោតទាំង ២កន្លែងនោះ មានការប្រើប្រាស់ម្សៅដែលអាចបំលែងទៅជាស្ករត្នោតបាន។

ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោតនោះ​ទៅកាន់នាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បីធ្វើការសួរនាំ ដោយនាំយកទាំងវត្ថុតាងជា ស្ករត្នោត ស្ករស ម្សៅស និងវត្ថុផ្សេងទៀត ដើម្បីធ្វើ​តេស្ត​រកមើល សារធាតុគីមី ដែលអាច​ធ្វើប៉ះពាល់សុខភាព​ប្រជា​ពលរដ្ឋ៕

សមត្ថកិច្ចចុះបង្រ្កាបទីតាំងផលិតស្ករត្នោតនៅខណ្ឌច្បារអំពៅ។ រូបភាពពីFreshnews។