ទាហានថៃដាក់ពង្រាយបន្លាលួស ៣ ជាន់ ដើម្បីទប់ស្កាត់ពលករខ្មែរឆ្លងព្រំដែនខុសច្បាប់

0
62

ប្រទេសថៃ ៖
ខ្សែលួសបន្លាកំពស់៣ជាន់ត្រូវបានកម្លាំងយោធាថៃ ដាក់ពង្រាយយ៉ាងល្អិតល្អន់ដោយមានបំពាក់តេឡេសម្រាប់ផ្តល់ជាសម្លេងនៅពេលដែលមានមនុស្សទៅប៉ះពាល់វា។
បើយោង តាមរបាយការណ៍របស់ថៃបានបញ្ជាក់នៅរសៀលថ្ងៃទី៣ខែកញ្ញាឆ្នាំ ២០២០កន្លងទៅថាបន្លាលួសត្រូវបានគេដាក់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវជាមួយនិងព្រំដែនប្រទេសកម្ពុជាក្នុងរយៈចម្ងាយប្រមាណ១០គីឡូម៉ែត្រលើផ្ទៃដីរាបស្មើ ហើយនៅចំណុចឃុំប៉ារ៉ៃក្នុងស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃក៏មានការចុះត្រួតពិនិត្យតាមបណ្តោយខ្សែបន្ទាត់ព្រំដែនពីសំណាក់លោក ត្រា ផុងម៉ាឡៈខាំ មេបញ្ជាការកងរយ១២០៥ដែលក្នុងនោះមានយោធាឈុតខ្មៅលេខ១២លេខ១៣និងតម្រួតការពារព្រំដែនលេខ១២ផងដែរនៅត្រង់ចំណុចខាងលើគឺក្រុមទាហានថៃបានដាក់ពង្រាយខ្សែលួសបន្លាដែលមានកំពស់៣ជាន់និងមានប្រវែង១០គីឡូម៉ែត្រដែលរយៈចម្ងាយសរុបរវាងខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវជាមួយនិងព្រំដែនកម្ពុជាមានប្រវែង១៥៦ គីឡូម៉ែត្រ ឯផ្ទៃដីរាបស្មើគ្មានភ្នំនិងគ្មានអូរជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជាមានតែ១០គីឡូម៉ែត្រតែប៉ុណ្ណោះ។លោកមេបញ្ជាការរូបនេះបានលើកឡើងថាបច្ចុប្បន្នពលករខ្មែរដែលចូលទៅបម្រើការងារនៅក្នុងប្រទេសថៃគឺមានចំនួនច្រើន ហើយម៉្យាងទៀតនៅពេលដ៏ខ្លីខាងមុខនេះប្រទេសកម្ពុជានិងមានពិធីបុណ្យភ្ជុំស្របពេលដែលរដ្ឋមន្ត្រីថៃនិងកម្ពុជាសម្រេចបិទខ្សែបន្ទាត់ព្រំដែនជាបណ្តោះអាសន្នដោយសារតែរោគកូវីដ-១៩កំពុងរាតត្បាតដូច្នេះទើបសមត្ថកិច្ចថៃចាប់ផ្តើមដាក់ពង្រាយខ្សែលួសដើម្បីការពារការលបឆ្លងដែន ចេញចូលរបស់ពលករខ្មែរនាឱកាសបុណ្យភ្ជុំខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here