រថយន្តថាន់ត្រា បើកបុកមនុស្សស្លាប់រត់គេងចូលស្នាក់សន្តិសុខផ្លូវជាតិលេខ៦២ ជីអោក តែត្រូវបានមន្រ្តីស្នាក់ការបដិសេធថា មិនស្គាល់អត្តសញ្ញាណ

0
112

កំពង់ធំ៖ សកម្មភាពដេញប្រថាប់ចាប់ប្រភីងរបស់មន្រ្តីប៉ូលីសម្នាក់ និងប្រជាពលរដ្ឋដែលឃើញ ហេតុការណ៍ជាក់ស្តែង នៃគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិខ្វាន់ទៀត ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៧ និង០០នាទីយប់ រវាងរថយន្តម៉ាក (TOYOTA TUNDRA PICK UP) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-8028 និងម៉ូតូម៉ាក (ZUSUKI Smash) ពាក់ផ្លាកលេខ ភ្នំពេញ 1AX 6875 បណ្តាលឲ្យយុវជនកំសត់វ័យ២៧ឆ្នាំ ម្នាក់ស្លាប់យ៉ាងអណោចអធម។
មន្ត្រីប៉ូលីនម្នាក់ប្រដាប់ឯកសណ្ឋានស៊ីវិល រួមជាមួយប្រជាពលរដ្ឋ បានលើកឡើងថា ក្នុងហេតុការណ៍នេះ ពួកគាត់បានឃើញផ្ទាល់ភ្នែក និងបន្តដេញតាមរថយន្តបង្ករហេតុរហូតដល់ “បញ្ជាការដ្ឋានកងរាជអាវុធខេត្តព្រះវិហារ ស្នាក់ការសន្តិសុខផ្លូវជាតិលេខ៦២ជីអោក” ក៏បន្តបើក ចូលទៅក្នុងស្នាក់ការពួនសម្ងំ! ភ្លាមនោះក្រុមប្រជាពលរដ្ឋដែលដេញតាម សុំការអនុញ្ញាត្តិពីកម្លាំង ប្រចាំបញ្ជារ តែត្រូវឲ្យរង់ចាំរហូតប្រហែលជាង៣០នាទីបានអនុញ្ញាត្តិឲ្យចូល! ទើបប្រទះ ឃើញតែឡានបង្កហេតុ មិនមានឯកសារណាមួយភ្ជាប់ជាមួយរថយន្តឡើយ។ លុះដល់ព្រឹកឡើង បញ្ជាការដ្ឋានកងរាជអាវុធខេត្តព្រះវិហារ ស្នាក់ការសន្តិសុខផ្លូវជាតិលេខ៦២ជីអោក បានធ្វើលិខិត ប្រគល់ទទួលរថយន្ត និងបដិសេធ មិនស្គាល់រថយន្ត និងម្ចាស់រថយន្ត ហើយដោះសារថា មិនដឹងរថ យន្តមកពីណាបើករត់ចូលមកលាក់ទុកនោះឡើយ។ ទង្វើរបែបនេះ ធ្វើឲ្យមហាជនមានការរិះគន់ យ៉ាងខ្លាំង ចំពោះភាពអសមត្ថភាពរបស់ស្នាក់ការសន្តិសុខផ្លូវជាតិលេខ៦២ជីអោក ក្នុងការអនុវត្ត ច្បាប់ ឬមួយបុគ្គលដែលបង្ករហេតុធ្វើឲ្យមនុស្សស្លាប់នេះ ជាប់បក្សពួក ឬអង្គភាព របស់ខ្លួនទើប មានភាពទន់ខ្សោយយ៉ាងនេះ។ មតិមហាជនដាក់ចម្ងល់ថា “គ្រប់ជនល្មើសទាំងអស់តែងតែ ព្យាយាមគេចវេសពីសមត្ថកិច្ចចុះហេតុអ្វីបានជាជនល្មើសរូបនេះបើកបររត់ចូលកន្លែងសមត្ថកិច្ច! ឬ មួយជនល្មើសជាមន្រ្តីកងរាជអាវុធហត្ថ?”តើស្នាក់ការសន្តិសុខផ្លូវជាតិលេខ៦២ជីអោកបង្កើតឡើង ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ឬធ្វើឡើងដើម្បីលាក់ និងប្រមូលលុយបទស្មើសផ្សេងៗ?
លោក ខេន សុផាន់ណា មេញ្ជាការងកងរាជអាវុធហត្ថស្រុករវាង និងជាប្រធានស្នាក់ ការសន្តិសុខផ្លូវជាតិលេខ៦២ជីអោក បានញ្ជាក់តាមរយៈទូរស័ព្ទថា នៅយប់នោះលោករវល់ជាប់កម្ម វិធីបុណ្យ និងបានបញ្ជារឲ្យយាមកាម រង់ចាំដល់ព្រឹកធ្វើការប្រគល់រថយន្តទៅអធិការដ្ឋាននគរបាល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ករណីនេះដែរ លោក ព្រំ ចាន់ថុល នាយករិយាល័យចរាចរណ៍ស្តីទីនៃស្នងការដ្ឋានចរណ៍ ផ្លូវគោកខេត្តកំពង់ធំ បញ្ជាក់ថា ភាគ្គីទាំងសងខាងទំនងជាស្រុះស្រួលគ្នាហើយ! លុះពេលសួរ អំពីអត្តសញ្ញាណម្ចាស់រថយន្តបែជានិយាយថា លោកមិនទាន់ច្បាស់ចាំ សូរទៅខាងអធិការរដ្ឋាន នគរបាលស្រុកប្រាសាទបល្ល័ង្កវិញ ព្រោះលោកមិនទាន់បានទទួលរបាយការណ៍នៅឡើយទេ។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានរយៈពេល៥ថ្ងៃហើយ! រឿងគ្រោះថ្នាក់ចរាចរណ៍នេះ ហាក់បីដូចជាមានអាថ៌កំបាំងមិនលាតដាងការពិតបម្រុងដោះស្រាយបិទ និងបញ្ចប់រឿង ដោយមិន អនុវត្តច្បាប់ឬយ៉ាងណា ឬមួយមន្រ្តីទាំងអស់នេះអសមត្ថភាព។
តើមន្រ្តី និងអ្នកដែលពាក់ព័ន្ធនៅក្នុងហេតុការណ៍នេះអាចមានទោសទណ្ឌដែរឬទេ! ប្រសិនបើមន្រ្តីទាំងអស់នេះ ចូលរួមលាក់ និងបិទបាំងនូវការពិតមិនព្រមអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា?

LEAVE A REPLY

Please enter your comment!
Please enter your name here