លោកជំទាវ ឃួន ឃុនឌី ៖អំពាវនាវអោយពុទ្ធបរិស័ទ ចំនុះជើងវត្តវិហារខ្ពស់រួបរួមសាមគ្គីគ្នា ដើម្បីកសាងសមិទ្ធផលនានា នៅក្នុងវត្តអោយបានរីកចម្រើន

0
53

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាព បានអំពាវនាវអោយពុទ្ធបរិស័ទ ចំនុះជើងវត្តវិហារខ្ពស់ រួបរួមសាមគ្គីគ្នា ដើម្បីកសាងសមិទ្ធផលក្នុងវត្តអោយបានរីកចម្រើន នៅក្នុងឱកាសដែលលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការី រួមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តវិហារខ្ពស់ ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថា ពុទ្ធបរិស័ទ គណៈកម្មាការវត្ត និងព្រះសង្ឃ ចំនុះជើងវត្តវិហារខ្ពស់ ទាំងអស់ត្រូវតែរួបរួមសាមគ្គីគ្នា ដើម្បីកសាងសមិទ្ធផលនានា ក្នុងវត្តអោយបានរីកចម្រើន ហើយធ្វើយ៉ាងណាកសាងទីវត្តអារាម អោយក្លាយជាទីកន្លែងទេសចរណ៍ សម្រាប់អោយភ្ញៀវទេសចរណ៍ ជាតិ និងអត្តជាតិ បានទស្សនាពីវប្បធម៌ អរីយធម៌ និងប្រពៃណីរបស់ខ្មែរយើង និងជាទីកន្លែងសម្រាប់គោរពបូរជាពីព្រោះវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅ តែងតែគោរពទៅតាមទំនៀម ទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា។ ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន ។

លោកជំទាវបានសំណូមពរឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ។

លោកជំទាវបន្តថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែល មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាឱកាសមួយដែលបងប្អូនប្រជាពលរដ្ឋខែ្មរ បានជួបជុំសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុក ម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឈទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិងទំនៀមទំលាប់ខ្មែរពីបុរាណដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី សូមឲ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះដែរលោកជំទាវបានប្រគល់ដល់ទឹកអាកុលនិងម៉ាស៊ីមវាស់កំដៅដល់វិទ្យាល័យទួលក្បិលនិងបឋមសិក្សាទួលក្បិលសម្រាប់យកទៅប្រើប្រាស់ក្នុងការពិនិត្យដល់សិស្សានុសិស្សដើម្បីការពារនូវអនាម័យនិងចៀសផុតពីជម្ងឺកូវីដ១៩។

LEAVE A REPLY

Please enter your comment!
Please enter your name here