អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ បងប្អូនត្រូវខិតខំធ្វើយ៉ាងណាកែប្រែវត្តអារាម អោយក្លាយជាដំបន់គោលដៅទេសចរណ៍បែបសាសនា

0
17

(កំពង់ធំ)ឯកឧត្តម ជា អឿង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំបានមានប្រសាសន៍ថាបងប្អូនត្រូវខិតខំធ្វើយ៉ាងណាកែប្រែវត្តអារាម អោយក្លាយជាដំបន់គោលដៅទេសចរណ៍បែបសាសនា ។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងពិធីបុណ្យរាប់បាតបិណ្ឌវេនទី១១ នៅក្នុងវត្តត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់។
ឯកឧត្តម ជា អឿង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធ្វើឡើងដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តានព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ក្នុងរយៈពេល១៥ថ្ងៃ ហើយកន្លងទៅនេះពលរដ្ឋពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី នៅតាមភូមិស្រុកនានាទូទាំងប្រទេស ។
ឯកឧត្តមបានបន្តថា សូមអោយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ គណៈកម្មការវត្ត និងព្រះសង្ឃ ចូលរួមកសាងវត្តអារាម អោយបានស្អាតល្អ និងជាទីគាប់ចិត្តដល់ញាតិញោម ពុទ្ធបរិស័ទដែលពួកគាត់មកធ្វើបុណ្យសន្សំកុសលនៅក្នុងវត្តអារាមរបស់ខ្លួនប្រកបដោយផាសុខភាពនិងមានចិត្តជ្រះថ្លាក្នុងការជួយកសាងផងដែរ។ហើយត្រូវខិតខំធ្វើយ៉ាងណាកែប្រែវត្តអារាម អោយក្លាយជាដំបន់គោលដៅទេសចរណ៍បែបសាសនាសម្រាប់បងប្អូនប្រជាពលរដ្ឋញាតិមិត្តជិតឆ្ងាយជាពិសេសសម្រាប់ចែកជូនដល់ភ្ញៀវទេសចរណ៍អត្តជាតិបានយល់ដឹង និងស្គាល់ពីតម្លៃនៃវប្បធម៍របស់យើង និងធ្វើយ៉ាងអោយវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋទូទៅ តែងតែគោរពស្រឡាញ់ទៅតាមទំនៀម ទំលាប់ប្រពៃណីខ្មែរ ។
ជាចុងក្រោយឯកឧត្តមបានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់ជាពិសេសយុវវ័យ ចូលរួមគោរពច្បាប់ចរាចរណ៍ ជាសឆ្ងាយពីគ្រឿងញៀន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ។
ក្នុងនោះឯកឧត្តមបានធ្វើពិធីរាប់បាតបង្សុកូលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តានព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី និងបានប្រគេនថវិកាសម្រាប់កសាងទីវត្តអារាមមួយចំនួនផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here