ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី រួមជាមួយ លោក លី សារី លោក អោម ចន្ថា អភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពនិង ប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងវេន កាន់បិណ្ឌវេនទី១១

0
20

(បន្ទាយមានជ័យ) ថ្ងៃអាទិត្យ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី រួមជាមួយ លោក លី សារី លោក អោម ចន្ថា អភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពនិង
ប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងវេន កាន់បិណ្ឌវេនទី១១ នៅវត្តគីរីជុំ​ចំការខ្នុរ​ ស្ថិតនៅសង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។
ថ្ងៃទី១៣ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី រួមជាមួយ លោក លី សារី លោក អោម ចន្ថា អភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាព និងប្រជាពុទ្ធបរិស័ទ​ បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈថ្វាយ និងថ្វាយបង្គំ គុណបុណ្យព្រះរត្នត្រ័យ គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុស័ក្ដិសិទ្ធក្នុងលោក ទេវតាអភិបាលរក្សាទីអារាមនេះ ដើម្បីចម្រើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ក្នុងកុសលផលបុណ្យនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ នាឱកាសដ៏វិសេសវិសុទ្ធនេះ។
ជាមួយគ្នានោះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩នេះ។ យើងអាចនឹងភ្លេចកូវីដ-១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។ សូមបងប្អូន កូនក្មួយទំាងអស់ការពារខ្លួនជាប់ជានិច្ច កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ចូលរូមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅនៅក្នុងការធ្វើដំណើរ៕ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here