យុវជនម្នាក់បើកម៉ូតូបុករថយន្តពីក្រោយបណ្ដាលអោយស្លាប់និងខូចម៉ូតូ១គ្រឿង

0
50

កំពង់ធំ);; នៅថ្ងៃអាទិត្យ១២រោច ខែភទ្របទ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២២.៣០នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២០០ .២០១ ភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុករថយន្ត ពីក្រោយ បណ្តាលឱ្យស្លាប់មនុស្ស ០១នាក់ (ប្រុស)ខូចម៉ូតូ ០១គ្រឿង និងរថយន្ត ០១គ្រឿង ។
ម៉ូតូម៉ាកស្គុបពី ពណ៍ក្រហមចាស់ ពាក់ផ្លាកលេខកំពង់ធំ1K:8882 បើកបរដោយឈ្មោះ រ៉ា រាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅនិងកន្លែងកើតហេតុ) ពាក់មួកសុវិត្ថភាព។
រថយន្តម៉ាកPETER LIT ក្បាលពណ៍ទឹកប្រាកពាក់ផ្លាកលេខភ្នំពេញ3C:4981 សណ្ដោងសឺមីរឺម៉ក(ដឹកសាំងរបស់ក្រុមហ៊ុន អិល អេច.អរ) ពណ៍ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ4A:6940 អ្នក បើកបរមិនស្គាល់អត្តស ញ្ញាណ (ទុករថយន្តចោលរួចរត់គេចខ្លួនបាត់) ។
+មូលហេតុបឋម: ទិសដៅស្របគ្នាពីកើតទៅលិច បង្កឡើងដោយរថយន្តV1(ដឹកសាំង) ឈប់ ដោយកង់ខាងស្ដាំ នៅលើគន្លងផ្លូវម៉ូតូ ហើយកង់ម្ខាងទៀត នៅលើគន្លងផ្លូវរថយន្ត បណ្ដាលឲ្យម៉ូតូដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បុកចំពីក្រោយ តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here