ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់០១នាក់ . ស្លាប់០១នាក់ ខូចខាតម៉ូតូ០២គ្រឿង-នៅក្រុងស្ទឹងសែន

0
65

(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៦ និង ៣០នាទី នៅតាមបណ្ថោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្ទះឈ្មោះ ស៊ុមភណ្ឌ័ ភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងរវាង ម៉ូតូ និង ម៉ូតូបណ្តាលអោយស្លាប់មនុស្ស ០១ នាក់(ប្រុស) របួសធ្ងន់ ០១នាក់(ប្រុស ) និង ខូចម៉ូតូចំនួន ០២គ្រឿង :

ម៉ូតូម៉ាក C.125 សេរី២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1CT-0834 បើកបរដោយឈ្មោះ សុី ម៉ូស្លីម ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរ-លក់ចង្គ្រានហ្គាស់(របួសធ្ងន់ ) មិនពាក់មួកសុវត្ថិភាព បើកបរក្នុងទិសដៅពីជើងទៅត្បូង ។

ម៉ូតូម៉ាកC.125 សេរី២០១៣ ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ 1F-208បើកបរ ដោយឈ្មោះ រិន ចិន ភេទ ប្រុស អាយុ ៣២ឆ្នាំមុខរបរ ធ្វើស្រែ រស់នៅភូមិអូសំបួរ ឃុំក្តីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាពបើកបរក្នុងទិសដៅផ្ទុយគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែង.ធ្វើកំណត់ហេតុប្រមូលវត្ថុតាងម៉ូតូ០២គ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក . អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here