អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនសមាជិកអតីតយុទ្ធជនចំនួន ១៥គ្រួសារ និងប្រជាពលរដ្ឋក្រីក្រចំនួន ១៥គ្រួសារ ក្នុងស្រុករវៀង តាមរយៈគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

0
29

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ (ស.អ.ក) បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរដែនដី ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនសមាជិកអតីតយុទ្ធជនចំនួន ១៥គ្រួសារ និងប្រជាពលរដ្ឋក្រីក្រចំនួន ១៥គ្រួសារ មកពីបណ្តាឃុំនានា ក្នុងស្រុករវៀង ខេត្តព្រះវិហារ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មធិការសមាគមអតីតយុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលលោកតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។

អំណោយដែលបានប្រគល់ជូនអតីតយុទ្ធជនចំនួន ១៥គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ១បេ ស្មើនឹង៣០គីឡូក្រាម, ទឹកស៊ីអ៉ីវ១យួរ, ស្ករសរ១គីឡូក្រាម, ប៊ីចេង០,៥គីឡូក្រាម, ទឹកដោះគោខាប់២កំប៉ុង និងថវិកាចំនួន ៣ម៉ឺនរៀល។

ចំណែកឯគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ១៥គ្រួសារ ដោយក្នុង០១គ្រួសារៗ ទទួលបាន៖ ស្ករសរ១គីឡូក្រាម, ប៊ីចេង០,៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនរៀល។

ក្នុងនោះ លោកប្រធាន ស.អ.ក ស្រុករវៀង ក៏បាននាំមកនូវអំណោយជូនអតីតយុទ្ធជនចំនួន ១៥គ្រួសារ និងគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ១៥គ្រួសារបន្ថែម ដោយក្នុង០១គ្រួសារៗទទួលបាន៖ មុង១ និងទឹកសុទ្ធ១យួរផងដែរ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានឧបត្ថម្ភថវិកាជូនដល់ លោកស្រីជំទប់ទី១ ឃុំរមណីយ ចំនួន៥ម៉ឺនរៀល និងប្រជាការពារមកចូលរួមក្នុងកម្មវិធីចំនួន ១២នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here