យប់មិញ បើកបរស្រវឹង ជាតិអាកុល០.៥១ បុករះម៉ូតូ៣គ្រឿង របួស៦នាក់ ធ្ងន់១នាក់

0
64

——
កំពង់ឆ្នាំង: មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្ដាលឲ្យមនុស្ស ៦ នាក់របួស នៅថ្ងៃទី ១៣ ខែ កញ្ញាឆ្នាំ២០២០ វេលាម៉ោង ១៩.១០ នាទី ចំណុចស្ពានអលាំងត្រាច ផ្លូវលេខ ៥៣ ក្រាលកៅស៊ូចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦>២៥ ស្ថិតក្នុងភូមិសាស្រ្តភូមិវាលស្បូវ ឃុំ តាំងក្រសាំង ស្រុកទឹកផុស ។

-រវាងរថយន្ត និងម៉ូតូ៣គ្រឿងបើកបរក្នុងដំណើរច្រាស់ទិសគ្នា ម៉ូតូទាំង៣គ្រឿង បើកចេញពីទិសខាងកើត ទៅទិសខាងលិច រីឯរថយន្តម៉ាកកាម៉ារីគូថស្វិត ពណ៍ក្រហម ពាក់ផ្លាកលេខ ង.៦១៧១ ភព២ បើកចេញពីទិសខាងលិច ទៅទិសខាងកើត ។

-ពេលរថយន្តបើកទៅដល់ចំណុចខាងលើបានបុករះម៉ូតូ៣គ្រឿង បណ្តាលអោយរងរបួសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន៦នាក់ ប្រុស៥នាក់ធ្ងន់ ស្រី១នាក់ (ស្រាល )។

-អ្នកបើកបររថយន្តឈ្មោះ សាយ ឧត្តមជីវ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិដំពាក់ពពូល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

-ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកចាប់បានអ្នកបើកបររថយន្តយកមកពិនិត្យជាតិអាកុលឃើញ ០.៥១ ហើយបានប្រគល់អ្នកបើកបររថយន្តអោយទៅជំនាញចរាចរណ៍យកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីសួរនាំ ។

-ដោយឡែកម៉ូតូនិងរថយន្តជំនាញស្រុកបានដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅកន្លែងអធិការដ្ឋាននគរបាលស្រុកទឹកផ្សេង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ចំពោះអ្នករងគ្រោះយើងពុំទាន់ដឹងឈ្មោះនៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here