ឯកឧត្ដម ឌី វិជ្ជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងប្រកបមុខរបររើសអេតចាយនៅទីលានចាក់សំរាមដង្កោចំនួន៤០០គ្រួសារ

0
35

ឯកឧត្ដម ឌី វិជ្ជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងប្រកបមុខរបររើសអេតចាយនៅទីលានចាក់សំរាមដង្កោចំនួន៤០០គ្រួសារ ដែលមានទីតាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
ឯកឧត្តម ឌី វិជ្ជា បានក្រើនរំលឹកឱ្យបងប្អូនបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តម ឌី វិជ្ជា បានជំរុញឱ្យពុកម៉ែបងប្អូន ដាស់តឿនកូនចៅតូចៗឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹង និងបានរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង។
អំណោយក្នុងគ្រួសារនីមួយៗទទួលបាន៖
១-អង្ករ៥០គីឡូក្រាម
២-មី២កេសតូច
៣-ទឹកត្រី១យួរ
៤-ទឹកសុីអុីវ១យួរ
៥-ត្រីខកំប៉ុង១យួរ
៦-ទឹកដោះគោខាប់២កំប៉ុង
៧-នំផ្អែម១ធុង
៨-ថ្នាំពេទ្យ២ប្រអប់
៩-សាប៊ូ៦ដុំ
១០-ថវិកាចំនួន ១០០,០០០រៀល

LEAVE A REPLY

Please enter your comment!
Please enter your name here