ម្ចាស់មេដាយមាសបួនជំនាន់តំណាងឲ្យប្រទេសកម្ពុជាបង្ហាត់បង្ហាញ ណែនាំពីបច្ចេកទេសកីឡាប៉េតង់ដល់ក្រុមកីឡាកររបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0
13

ខេត្តកំពង់ធំៈ វិរៈនារី ឧត្តមសេនីយ៍ទោ កែ ឡេង នាយករងមជ្ឈមណ្ឌលកីឡា នៃកងយោធពលខេមរភូមិន្ទ និងជាកីឡាការនីជម្រើសជាតិផ្នែកប៉េតង់(ប៊ូល) ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយទទួលមេដាយមាសពិភពលោក បួនជំនាន់ជាប់ៗគ្នា បានអញ្ជើញមកចែករំលែកចំណេះដឹង និងបង្ហាត់បង្ហាញ នូវបច្ចេកទេសដល់ក្រុមកីឡាកររបស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំនាឱកាសនេះផងដែរ កាលពីថ្មីៗចុងសប្តាហ៍កន្លងទៅនេះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ក្នុងវិស័យកីឡាសម្រាប់អង្គភាព និងបានបង្កើតក្រុមកីឡាប៉េតង់(ប៊ូល) នៅគ្រប់កងឯកភាពនិងស្ថាប័នចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីហ្វឹកហាត់ឲ្យស្ទាត់ជំនាញ ត្រៀមចូលរួមប្រកួតកីឡាប៉េតង់(ប៊ូល) នៅថ្ងៃបុណ្យខួប កំណើតកងយោធពលខេមរភូមិន្ទ នៅពេលខាងមុខ ។
លោកជំទាវវីរៈនារី ឧត្តមសេនីយ៍ទោ កែ ឡេង បានលើកឡើងថា កីឡាប៉េតង់(ប៊ូល) គឺជាកីឡាមួយប្រភេទ ក្នុងចំណោមកីឡាទាំងអស់ ប៉ុន្តែកីឡានេះ គឺយើងត្រូវប្រើកម្លាំងដៃ និងជំហរខ្លួនសម្រាប់លេង ដោយខុសប្លែកពីកីឡាដទៃទៀតដោយបច្ចេកទេស នៃការលេងយើងត្រូវចាប់ទម្រង់ណាមួយឲ្យជាក់លាក់ក្នុងការកាន់គ្រាប់ប៊ូល និងដឹងថាខ្លួនយើងមានជំនាញខាងចូលឬខាងវាយ ។ ហើយចំពោះការឈរក៏ត្រូវចាប់ទម្រង់ណាមួយដែលយើងគិតថាអាចឈរលេងបាន ដោយមិនចេញពីរង្វង់ កងនៃគោលដៅសម្រាប់ដាក់ឲ្យប្រគួត មិនតែប៉ុណ្ណោះការលេងកីឡាប៉េតង់(ប៊ូល) នេះក៏ត្រូវប្រុងប្រយ័ត្នចំពោះការចូលនៃគ្រាប់ប៊ូនីមួយៗ ដោយត្រូវមើលពីស្ថានភាពដៃគូរផងដែរ ។
លោកជំទាវវីរៈនារី ឧត្តមសេនីយ៍ទោ កែ ឡេង បានបន្តថារាល់ការប្រគួត ឲ្យតែយើងមានឆន្ទៈទាក់មុះមុត ក្នុងការតាំងចិត្តលេងនោះ ការប្រគួតរបស់យើងតែងតែមានលទ្ធផងល្អ បន្ទាប់ពីបានមើល និងស្តាប់ការបង្ហាត់ បង្ហាញ ពីរបៀប លេង ក៏ដូចជាបច្ចេកទេសកីឡាប៉េតង់(ប៊ូល)
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការកោតសរសើរ ចំពោះការបង្ហាត់បង្ហាញ ពីរបៀបនៃការលេង និង បច្ចេកទេស នៃការប្រកួតយ៉ាងក្បោះក្បាយ ក្នុងនោះក៏បានសំណូមដល់បងប្អូនដែលជាក្រុមកីឡាករ តំណាងឲ្យគ្រប់កងឯកភាព និងស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ត្រូវធ្វើការហ្វឹកហាត់ អនុវត្តន៍ឲ្យបានល្អ ស្ទាត់ជំនាញ តាមរបៀបលេងនិងបច្ចេកទេស ដែលលោកជំទាវវីរៈនារី ឧត្តមសេនីយ៍ទោ កែ ឡេង ជាកីឡាការិនី ម្ចាស់មេដាយមាសពិភពលោក ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា កីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាពនិងសហប្រតិបត្តិការល្អរវាងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហព័ន្ធមួយទៅសហព័ន្ធមួយ ពីក្លឹបមួយទៅក្លឹបមួយ និងពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ធ្វើឲ្យយើងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ បាន ថ្លែង អំណរគុណ ដ៍ជ្រាលជ្រៅ ជាទីបំផុត ចំពោះលោកជំទាវវីរៈនារី ឧត្តមសេនីយ៍ទោដែលបានលះបង់ពេលវេលាដ៍មានតម្លៃ ។

ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here