ករណីចោរវៃ អ្នករត់ម៉ូតូឌុបចំណាស់ម្នាក់ យកម៉ូតូបានសម្រេច យកម៉ូតូប្លុងចោល នគរបាលក្រុងកំពុងប្រគល់ម៉ូតូជូនម្ចាស់វិញ

0
7

—-
កំពង់ឆ្នាំង: ខណ:នេះថ្ងៃទី(14ខែកញ្ញា ឆ្នាំ2020) សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានប្រគល់ម៉ូតូជូនទៅម្ចាស់ដើមវិញ ចំណែកឯជនល្មើស កំពុងតែធ្វើការស្រាវជ្រាវបន្ត ករណីនេះបានកើតហេតុនៅផ្លូវតាមលេខ ១ ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងប្រមាណជា ៧យប់ ថ្ងៃទី ១៣ ខែ ៦ ឆ្នាំ ២០២០ នៅចំណុចមុខយោង។

ករណីលួចប្រើហឹង្សា វាយយកម៉ូតូនៅចំណុចផ្លូវខាងក្រោយកន្លែងទីពិឃាដសត្វស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាមកាលពីថ្ងៃទី១៣ ខែ ៩ ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៣០ នាទី ។

ជនរងគ្រោះឈ្មោះ ស្រី សុភ័ក្រ ភេទប្រុសអាយុ ៤៧ ឆ្នាំមានទីលំនៅភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មុខរបររត់ម៉ូតូឌុប ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ០១០ ពាក់ស្លាកលេខកំពង់ឆ្នាំង 1c 4386 ។ ត្រូវបានជនសង្ស័យ មានភិនភាគ រាងស្គមខ្ពស់ ពាក់អាវពណ៌ខ្មៅ ស្លៀកខោខ្លី (មិនស្គាល់ឈ្មោះ ) បានហៅជនរងគ្រោះឲ្យឌុបទៅកន្លែងកើតហេតុ ។

-ជនសង្ស័យបានហៅម៉ូតូឌុបពីចំណុចសួនកុមារ ទៅចង់កោះ
លុះដល់កន្លែងកើតហេតុក៏វាយនឹងវត្ថុរឹងពីក្រោយ(ដបស្រា) រីឯជនរងគ្រោះ ក៏បានរត់ចេញ ហើយម៉ូតូត្រូវបានជនសង្ស័យជិះតាមផ្លូវទៅទិសខាងលិច ជនរងគ្រោះរបួសក្បាលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ក្រោយពីកើតហេតុកម្លាំងអធិការដ្ឋាននគរបាលបានចុះដល់កន្លែងកើតហេតុ និងដោយមានការបញ្ជាផ្ទាល់ពីស្នងការខេត្ត កម្លាំងខាងក្នុងចេញល្បាត និងត្រួតពិនិត្យផ្ទះសំណាក់ ផ្ទះជួល ជូនដំណឹងពីភិនភាគជនល្មើស ទៅតាមបណ្ដាស្រុក ឱ្យដាក់កម្លាំងល្បាតត្រួតពិនិត្យបន្ទាន់។

ជាលទ្ធផលជនសង្ស័យបានគេចខ្លួនទៅខាងស្រុកទឹកផុស ជួបនិងកម្លាំងអធិការទឹកផុស កំពុងល្បាត ក៏ទុកម៉ូតូចោលរត់គេចខ្លួន បច្ចុប្បន្នម៉ូតូជនរងគ្រោះអធិការដ្ឋាននគរបាលស្រុកទឹកផុសបានប្រគល់ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរក្សាទុកប្រគល់ជូនជនរងគ្រោះនាព្រឹកថ្ងៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here