លោកសាន់សុខហេងនាយកក្រុមហ៊ុនចំការកៅស៊ូទំរីងនឹងលោកសៅ វ៉ាន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់នឹងក្រុមការងារចុះជួយឃុំសុចិត្របានទៅ ប្រគេនទេយ្យទាន និងថវិកា ចូលរួមបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌទី១២នៅវត្តពោធិ៍រោង

0
16

(ខេត្តកំពង់ធំ)៖នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០លោកសាន់សុខហេងនាយកក្រុមហ៊ុនចំការកៅស៊ូទំរីងនឹងលោកសៅវណ្នីនាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់នឹងក្រុមការងារចុះជួយឃុំសុចិត្របានទៅ ប្រគេនទេយ្យទាន និងថវិកា ចូលរួមបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌទី១២នៅវត្តពោធិ៍រោង ភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្តាន់ខេត្តកំពង់ធំ។
ដោយមានការអញ្ជើញចូលរួម៖
– លោក ជា លាងស៊ាននាយករងក្រុមហ៊ុនចំការកៅស៊ូទំរីង
– លោក ឃិនវណ្ណៈ នាយរងផ្នែករងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់
– លោក អ៊ា គឹមឈៀតនាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង
– លោក សុិន សៀងឡាយនាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង
– លោក មិនប៊ុណ្ណារិទ្ធមន្រ្តីរដ្ឋបាលព្រៃឈើទំរីនឹងកងកម្លាំងប្រដាប់អាវុធព្រមទាំងពុទ្ធបរិសទ្ធ័ជាច្រើនរូប។
លោកសៅ វ៉ា ន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោក ប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ធំ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសុចិត្រនិងបងប្អូនប្រជាពលរដ្ឋ ។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ ជម្រុញ និងណែនាំអោយទៅចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ អោយបានគ្រប់ៗគ្នា ព្រមទាំងជូនពរពេលធ្វើដំណើរសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ដោយ ព្រំភារុណ

LEAVE A REPLY

Please enter your comment!
Please enter your name here