អនុប្រធានតុលាការកំពូល ឯកឧត្តម ជីវ កេង និងលោកជំទាវ ឆាយ ស៊ីណា ចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

0
31

(កំពង់ធំ)៖ ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា បានចូលរួមកាន់បិណ្ឌវេនទី១២ នៅឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពីធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លាង សួគ៌ ប្រធានសាលាដំបូងខេត្តឯកឧត្តម ស៊ិន វិរៈ អយ្យការអមសាលាខេត្តកំពង់ធំ និង លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បងប្អូនពុទ្ធបរិស័ទយ៉ាងច្រើន ។
ឯកឧត្តម ជីវ កេង បានបញ្ជាក់ជូន ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អំពីការរីកចម្រើនលើកគ្រប់វិស័យរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសូមអរគុណសន្តិភាព ដូច្នេះសូមឲ្យបងប្អូនទាំងអស់ឲ្យធ្វើអំពើល្អឲ្យបានច្រើនដើម្បីរស់នៅសុខដុមរមនា។
ឯកឧត្តមបន្តថាការនាំយកគ្រឿងឧបភោគបរិភោគប្រកេនដល់ព្រះសង្ឈទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តានដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ សូមឲ្យមកទទួលយកនូវអត្ថមនុញ្ញផលនាវេនកាន់បិណ្ឌទី១២នេះហើយដោយអំណាចផល្លាអានិសង្ឃពីការធ្វើបុណ្យទាននាពេលនេះសូមជួយយីតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមបានបញ្ជាក់ទៀតថាវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរនៅតាមទីវត្តអារាមនានានិងសូមឱ្យអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន ។ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អរួមជាមួយនឹងវិធានការនានាដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕
ជាមួយគ្នានេះព្រះតេជគុណ សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំនិងជាព្រះមេគុណខេត្តបានថ្លែងអំណរគុណដល់ឯកឧត្តម ជីវ កេង និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងសហ ការីដែលតែងតែជួយផ្ដួចផ្ដើមក្នុងការ
កសាងនៅព្រះវិហារ សាលាឆាន់ និងពុទ្ធិវិទ្យាល័យដើម្បីឲ្យព្រះសង្ឃបានសិក្សារៀនសូត្រទៅតាមគន្លងព្រះធម៌ដើម្បី
ខ្លាយជាធនធានដែលមានចំណេះដឹងសម្បូរបែបនៅក្នុងវិស័យព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថាឯកឧត្តម ជីវ កេង និងលោកជំទាវ ឆាយ ស៊ីណា ព្រមនិងពុទ្ធបរិស័ទបានប្រគេនអង្ករ មី ទឹកស៉ីអ៉ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស និងសម្ភារជាច្រើនទៀតព្រមទាំងបច្ច័យសម្រាប់កសាងសាលាឆាន់នូវទឹកប្រាក់ចំនួន១៥.៧៦៣ ដុល្លាអាមេរិក និងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៦០ អង្គ ក្នុងមួយអង្គថវិកាពីរម៉ឺនរៀល
លោកយាយ លោកតា ៧០ នាក់ក្នុងមួយនាក់ក្រណាត់សមួយដុំថវិកា ពីរម៉ឺនរៀល ។

LEAVE A REPLY

Please enter your comment!
Please enter your name here