ប្រែនៗៗ ងាញ់ៗៗ ដាក់ត្រចៀកអោយជិតមកអាប្អូន ថ្ងៃក្រោយអោយរាង តោះមកស្គាល់អ្នកលេងសំលេងម៉ូតូ នៅស្រុកជលគិរី

0
16

14/09/2020
—-
កំពង់ឆ្នាំង : នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំនួន ០៣ នាក់ មធ្យោបាយ ម៉ូតូ ០២ គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ឹម សំណាង មេបញ្ជាការរងស្រុក បានចុះធ្វើការឃាត់ម៉ូតូកែច្នៃខុសលក្ខណ:បច្ចេកទេស (កែច្នៃបំពង់ស៊ីម៉ាំង) ០១ គ្រឿង ម៉ាក MSX ពណ៌បៃតង (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ១-ប៊ី ចន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ធ្វើសំណង់ ទីលំនៅភូមិឫស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី ២-ឈ្មោះ ថាត ភូ ភេទប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅភូមិ-ឃុំ ជាមួយគ្នា ។
**វត្ថុតាងដកហូតរួមមាន :
-ម៉ូតូ ០១ គ្រឿង
-បំពង់ស៊ីម៉ាំងកែច្នៃចំនួន 01 ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយត្រឡប់ទៅលំនៅដ្ឋានវិញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here