លោក សុខ សាន្តតារ៉ា ដឹកនាំក្រុមការងារស្រុក ចុះជួយឃុំឆែបពីរ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌសាមគ្គីវេនទី១២ នៅវត្តពហុរុក្ខពុទ្ធិធម្មកិត្យារាម (ហៅវត្តដងផ្លិត)

0
120

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុខ សាន្តតារ៉ា អភិបាល នៃគណៈអភិបាលស្រុកឆែប បានដឹកនាំក្រុមការងារស្រុក ចុះជួយឃុំឆែបពីរ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌសាមគ្គីវេនទី១២ នៅវត្តពហុរុក្ខពុទ្ធិធម្មកិត្យារាម (ហៅវត្តដងផ្លិត) ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតាចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។

លោក សុខ សាន្តតារ៉ា អភិបាល នៃគណៈអភិបាលស្រុកឆែប បានឱ្យដឹងថាថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ ពីបាតដៃទទេ ពីគំនរផេះផង ឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាជន និងសង្គមជាតិទាំងមូល។

លោកអភិបាលស្រុកឆែប បានបន្តថា ទោះបីបច្ចុប្បន្ន ជម្ងឺកូវីដ-១៩ កំពុងវាយលុកយ៉ាងខ្លាំងនៅលើពិភពលោក តែប្រទេសកម្ពុជាយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នៅរក្សាបាននូវសុខសន្តិភាព និងអាចគ្រប់គ្រងនូវស្ថានការយ៉ាងល្អប្រសើរ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានឱកាសជួបជុំគ្នា ធ្វើបុណ្យទានតាមទំនៀមទំលាប់ប្រពៃណីយ៍ បន្តអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់នៅទូទាំងប្រទេស ជាក់ស្ដែងក្នុងស្រុកឆែប ខេត្តព្រះវិហារ។

លោក សុខ សាន្តតារ៉ា ក៏បានផ្ដាំផ្ញើឱ្យមានការចូលរួមការពារនូវសន្តិភាពឱ្យបាន ទោះបីក្នុងតម្លៃណាក៏ដោយ និងចូលរួមទប់ស្កាត់នូវការចម្លងជម្ងឺកូវីដ-១៩ ទៅក្នុងសហគមន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យខាងតែបាន។

នាឱកាស នៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌសាមគ្គីវេនទី១២ នៅវត្តពហុរុក្ខពុទ្ធិធម្មកិត្យារាម (ហៅវត្តដងផ្លិត)នោះ ក៏មានការចូលរួមឧបត្ថម្ភ គាំទ្រពី៖
– លោក សុខ សាន្តតារ៉ា រួមមាន៖ អង្ករ១៥០គីឡូក្រាម, មី០២កេស និងថវិកាចំនួន ១,០០០,០០០រៀល។
– មូលនិធិក្រុមការងារស្រុក ចុះជួយឃុំឆែបពីរ៖ ថវិកាចំនួន ៥២៨,០០០រៀល។
– ពុទ្ធបរិស័ទ និងក្រុមការងារ៖ ទឹកសុទ្ធ២០យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០៣យួរ, ទឹកផ្លែឈើ០១កេស, មី០១កេស, ខារ៉ាបាវ០២កេស, ប៊ូស្តង០១កេស និងថវិកាចំនួន ១,២១០,០០០រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here