មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ

0
17

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំមេបញ្ជាការរង នាយទាហាន នាយទាហានរង ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងជួរមុខ អង្គភាពវរសេនាតូចលេខ១, វរសេនាតូចលេខ២ និងផ្នែកសឹករងស្រុកជាំក្សាន្ត ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបាននាំយកអំណោយជាកញ្ចប់ថវិការបស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជូនដល់កងកម្លាំងផងដែរ។

លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើរដល់កងកម្លាំងយោធាទាំងអស់ ដែលឈរនៅតាមខ្សែរបន្ទាត់ព្រំដែន ត្រូវស្គាល់អំពីតួនាទីភារកិច្ចរបស់ ខ.ភ.ម ជាពិសេសនៅពេលបងប្អូនប្រជាពលរដ្ឋកំពុងមានរវល់ក្នុងឱកាសបុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌជាដើម គឺកងកម្លាំងមិនបានអនុញ្ញាតិឱ្យឈប់សម្រាកទេ ព្រោះត្រូវត្រៀមកម្លាំងរក្សាសុវត្តិភាពជូន ប្រជាពលរដ្ឋ និងជាតិ ជាពិសេសកងកម្លាំងតាមខ្សែរបន្ទាត់ព្រំដែនតែម្តង។

លោកឧត្តមសេនីយ៍ទោ បានសូមនូមពរឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវកត្តាសាមគ្គីភាពជាចំបង ដែលនាំឱ្យមានភាពរឹងមាំនៅក្នុងអង្គភាពទាំងមូល យ៉ាងណាមិញយើងត្រូវដឹងគុណ និងអរគុណសន្តិភាព!

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជួបតែសុខភាពល្អ និងទទួលបានមគ្គផលក្នុងឱ្យកាសបុណ្យភ្ជុំបិណ្ឌ ជាជាពិសេសជួបតែពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here