បំផ្លាញមែន៖ រថយន្ដធុនធំដឹកទំនិញ​!បើកកើលទូលក្លោងទ្វារវត្ត.គន្ធបុប្ផារា​ម(ហៅវត្តអូរគគីរ​)នៅស្រុកសំរោងទង បណ្ដាលឱ្យបាក់កៀបជាប់!

0
22

(កំពង់ស្ពឺ​)៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ នៅចំណុចក្លោ​ងទ្វារ​ វត្តគន្ធបុប្ផារាម(ហៅវត្តអូរគគី​) ក្នុងភូមិ​បៀ​តសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។

រថយន្ដបង្កម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ​ 3A-0504 បើករ​ដោ​យ​ឈ្មោះ​ ចឹក អុីន ភេទប្រុសអាយុ២៥ឆ្នាំ ដោយបើ​ក​បរទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចផ្លូវចូលក្លោ​ងទ្វារ​ វត្តគន្ធបុប្ផារាម(ហៅវត្តអូរគគី​) ដោយតៃកុងឡាននឹកស្មានថា៖ កំពស់រថយន្តនឹងទំនិញមិនកើលក្លោងទ្វារទេ..!។

ទើបបេីកឆ្លងកាត់​ក្នុងក្លោងទ្វារវត្ត បណ្ដាលឱ្យទ្រង់រថយន្តនឹងទំនិញកើលទូល ក្លោង​ទ្វារវត្ដបាក់តែ​ម្ដង​…! ។

ក្រោយជួបហេតការណ៍​ខាងលេី សមត្ថកិច្ច​ជំនាញ​បានចំ​ណាត់​ការ​ជួយអន្ដរាគមន៍​និងបានយករថយន្ដ​ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទ​ង​ ដោះ​ស្រាយ​តាមនីតិវិធី​ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here