ភាព​មិន​ប្រក្រតី​នៃ​ការចោទប្រកាន់​មិនប្រក្រតី​របស់​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ដែល​ថ្នាក់​ដឹកនាំ​គួរ​ពិចារណា​

0
121

ខ្ញុំចាំមិនភ្លេចទេ​ ដែល​ប្រជាពលរដ្ឋ​រងគ្រោះបាន​រត់​មករកខ្ញុំ​ជួយ​គឺ​នៅ​ឆ្នាំ​២០១៧​ លោក​ស្រី​ ភាន​ និង​ប្រពន្ធ​ ដែល​មាន​ទំនាស់​ដីធ្លី​ជា​មួយថៅកែ​ប្រេងនៅ​ប៉ោយប៉ែត​ រយៈពេល​ជិត​២០​ឆ្នាំ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ ជា​ពិសេស​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានដោះស្រាយ​ចប់ផ្ដល់យុត្តិធម៌អោយ​លោកស្រី​ ភាន​ និង​ប្រពន្ធ​ រួចហេីយ​ ព្រមទាំងបាន​ហាម​ស្ថាប័ន​ពាក់ព័ន្ធ​ឈប់​យករឿងដដែល​នេះ​ (​ រឿងរបស់​លោក​ស្រី​ ភាន​ )​ មកដោះស្រាយ​ឡេីង​វិញ​គឺ​ត្រូវ​បិទ​បញ្ចប់​ ប៉ុន្តែ​ពេល​ថៅកែ​ប្រេងនៅ​ប៉ោយប៉ែត​ ប្ដឹងមក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ នៅចុងឆ្នាំ​២០១៧​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​អោយ​ព្រះរាជអាជ្ញា​រងម្នាក់​ចោទ​ប្រកាន់​ពីបទ​ក្លែង​ឯកសារ​ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊េីបសួរ​ ពេល​នោះ​ខ្ញុំ​បានផ្សាយ​ពី​ករណី​មិន​ប្រក្រតី​នោះ​ បន្ទាប់​មក​ចៅក្រម​ និង​លោក​ព្រះរាជ​អាជ្ញា​រង​ ក្រោមបញ្ជា​របស់​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ក៏លេីកលែងការចោទ​ប្រកាន់​វិញ​ ។
-ករណី​ទី​២​ គឺ​ការចោទប្រកាន់​ប្អូនប្រុស​ ឆន​ ឈាក​ និង​ប្អូន​ស្រី​ សុខ​ ស្រីនាង​ ពីបទ​លួចមានស្ថានទម្ងន់ទោស​រហូតចៅក្រម​កាត់​ទោសដាក់​ពន្ធនាគារ​ម្នាក់​ៗ៥​ឆ្នាំ​ គ្មានទាំងភស្តុតាង​ គ្មាន​ទាំងសាក្សី​ និង​មិនបាន​កោះហៅ​ប្អូនប្រុស​ ឆន​ ឈាក​ និង​ប្អូន​ស្រី​ សុខ​ ស្រីនាង​ មកសាកសួរ​បំភ្លឺ​ទាល់តែសោះ​ ស្រាប់​តែ​កាត់​ទោសកំបាំងមុខដាក់ពន្ធនាគារតែ​ម្ដង​ ករណី​នេះ​ឥលូវ​ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ កំពុង​ការពារក្ដីជូន​នៅ​សាលា​ឧទ្ធរណ៍​បាត់ដំបង​ ។
-ករណី​ទី​៣​ ចុងក្រោយ​នេះ​គឺ​ការ​ចោទប្រកាន់​មិនប្រក្រតី​លេី​ឈ្មោះ​ សន​ ប្រុក​ និង​ អាន​ សុគ្រី​ ពាក់ព័ន្ធ​នឹងការ​ដឹកឈេីក្ដាធ្វេីផ្ទះ​ គ្មាន​លិខិត​អនុញ្ញាត​ ដែលជាបទល្មេីសត្រឹមពិន័យ​ជាលុយសោះ​ (​ មាត្រា​៩៦​ )​ បែជា​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ចោទ​ប្រកាន់​តាម​មាត្រា់៩៨​ ទៅវិញ​ ។ ការរៀបរាប់​ត្រួសៗ​ចំនួន​៣​ករណី​ខាងលើ​គ្រាន់តែ​ជា​ករណី​ដែល​ប្រជាពលរដ្ឋ​រងគ្រោះបាន​មកផ្ដល់​ព័ត៌មាន​អោយខ្ញុំ​តែ​ប៉ុណ្ណោះ​ ដូច្នេះ​សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ មេត្តា​ពិនិត្យមើល​ករណី​មិនប្រក្រតី​របស់​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផង​ បេីនៅ​តែ​បន្ត​អនុវត្ត​ន៍​ច្បាប់​មិនប្រក្រតី​ បង្ករជា​អំពើ​អយុត្តិធម៌​បែបនេះ​ អ្នកដែល​ឈឺចាប់​គឺ​ប្រជាពលរដ្ឋ​ និង​អ្នកដែល​ខាតធំ​គឺ​រដ្ឋាភិបាល​ ។ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here