វង់ល្បែងសុីសង(ជល់មាន់ . អាប៉ោង) ខុសច្បាប់មួយកន្លែងនៅស្រុកតាំងគោក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាប

0
22

(កំពង់ធំ)៖ នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០ វេលា ម៉ោង ១១ និង ២៥ នាទី កំលាំងជំនាញនៃអធិការដ្នានគរបាលស្រុកតាំងគោក ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រី ស្រស់ អធិការរងផ្នែកនគរបាលយុត្តិធម៌ បានចុះបង្រ្កាបករណីលេងល្បែងសុីសង(ជល់មាន់ បាញ់អាប៉ោង)ខុសច្បាប់មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ជាលទ្ធផលយើងប្រមូលវត្ថុតាងយកបាននៅកន្លែងកេីតហេតុរួមមាន:
១/-ម៉ូតូចំនួន ១១គ្រឿង
២/-ចានបាញ់អាប៉ោងចំនួន០១
៣/-មាន់ជល់ចំនួន០២ក្បាល
៤/-ផ្លែដែកចំនួន០១ផ្លែ
៥/-ជញ្ជីងថ្លឹងមាន់ចំនួន០១
៦/-កញ្ចោតដាក់មាន់ចំនួន០១(ចំពោះអ្នកលេងបានរត់គេចខ្លួនអស់ )។
វត្ថុតាងខាងលើយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំគោក និងកំពង់បន្តនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here