បែកធ្លា​យ​រឿង​​​ស្នាម​មេ​ដៃ​ក្លែ​ងប​ន្លំ​ ​រា​ប់​រ​យនា​ក់​ ​ក្នុ​ង​ឯ​ក​សារប​ណ្តឹ​ង ចោ​ទ​ប្រ​កា​ន់​លើរូ​ប ​លោ​ក ​យួ​ន​ ​ឈី​វ ពី​បទ​កា​ប់​ទ​ន្ទ្រាន​ ​ដី​ព្រៃ​រប​ស់​ រ​ដ្ឋ​ ​ចំនួ​ន​៤​០​ហិ​ក​តា​

0
65

ខេត្តកោះកុង ៖ រ​ក​ឃើ​ញ​ស្នាម​មេ​ដៃ​ក្លែ​ង​ប​ន្លំ​ រា​ប់​រ​យ​នា​ក់​ ​ក្នុ​ង​ឯ​ក​សា​រប​ណ្តឹ​ង​ចោ​ទ​ប្រ​កា​ន់​លើ​រូ​ប​លោ​ក​ ​​យួ​ន ​ឈី​វ​​ ពី​ប​​ទ​កា​ប់​ទ​ន្ទ្រាន​ដី​ព្រៃ​រប​ស់​រ​ដ្ឋ​ ​ចំ​នួ​​ន៤​០​ហិ​ក​តា​(សែសិ​បហិ​ក​តា)​ ​ក្នុ​ង​ដែ​នអ​ភិ​រ​ក្ស​រ​ប​ស់​ប​រិស្ថា​ន​ ​ស្ថិ​ត​ត្រ​ង់​ចំ​ណុ​ច​ព្រែក​រាក់​ ​ក្នុ​ង​ភូ​មិស្រែ​ថ្មី​ ​ឃុំ​ថ្ម​ស​ ស្រុ​ក​បុ​ទុ​ម​សា​គ​រ ​ខេ​ត្ត​កោះ​កុ​ង ​។​​

ការរកឃើញស្នាមមេដៃក្លែងបន្លំ រាប់រយនាក់ ក្នុងឯកសារបណ្តឹងចោទប្រកាន់លើរូបលោក យួន ឈីវ នេះ បានបង្ហាញយ៉ាងច្បាស់ ពេលដែលក្រុមការងារសារព័ត៌មាន ប្រចាំខេត្តកោះកុង ចុះស្រាវជ្រាវដល់មូលដ្ឋានប្រជាពលរដ្ឋទាំងនោះ ។ហើយការរកឃើញស្នាមមេដៃក្លែងបន្លំនេះក្រុមការងារបានរកឃើញ ក្រោយមានការដាក់ពាក្យបណ្តឹងលើរូបលោក យួន ឈីវ ទៅមន្ទីរបរិស្ថានខេត្តកោះកុង នាពេលកន្លងទៅ ។បន្ទាប់ពីមន្ទីរបរិស្ថានខេត្តកោះកុង បានទទួលពាក្យបណ្តឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ឹង វុន្នី នាយក ស្នាក់ការឧទ្យានជាតិ បុទុមសាគរ បានចេញលិខិតកោះហៅ លោក យួន ឈីវ បន្ទាប់ពីលោកបានឃើញបណ្តឹងរបស់ប្រជាពលរដ្ឋ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ករណីកាប់ទន្ទ្រានរុករានដីព្រៃសហកមន៍របស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មកបំភ្លឺ ករណីខាងលើ ។យ៉ាងណា លោក យួន ឈីវ នៅតែប្រកាន់គោលជំហរ ដដែលៗថា ការចោទប្រកាន់នេះពុំមែនជាការពិតឡើយ។ដោយលោក យួន ឈីវ នៅតែបញ្ជាក់ដដែលៗថា រឿងបណ្តឹងមកលើរូបលោកនេះ កើតឡើង ដោយសាររូបលោកបានទម្លាយរឿងមេខ្លោងធំៗជាច្រើនរូបតាមរយៈការចុះផ្សាយ លើគេហទំព័រ យូម៉ា ធីវីអនឡាញ ពីការកាប់បំផ្លាញដីព្រៃក្នុងដែនសហគមន៍របស់រដ្ឋ រាប់រយ ហិកតា ក្នុងមូលដ្ឋានឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ។ព្រោះតែរឿងនេះហើយ ទើមមេខ្លោងទាំងនោះ ក្តៅស្លឹកត្រចៀក បង្កើតស្នៀត ដ៏ឆ្គួតលីលា ពោលគឺដើរស្រង់តារាងបញ្ជីឈ្មោះ តាមមូលដ្ឋាននានា មកផ្តិតមេដៃក្លែងបន្លំ ទម្លាក់កំហុសក្នុងន័យកេងចំណេញប្រជាប្រិយភាព និងយកប្រៀបឈ្នះលើរូបលោក យួន ឈីវ ថាជាអ្នកកាប់បំផ្លាញទៅវិញ។

ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងរស់នៅក្នុងភាពសុខសាន្ត សំរាប់ពេលនេះពួកគាត់កំពុងភ័យស្លន់ស្លោរ ពេញមួយភូមិ ប្រលាន ឃុំ កណ្ដោល ស្រុកបុទុមសាគរ ខណៈ ទទួលរងនូវគ្រោះភ័យអាសន្នទាំងមិនដឹងខ្លួន ក្រោយបានឃើញស្នាមមេដៃរបស់គាត់ក្នុងពាក្យបណ្តឹងគាំទ្រ មេខ្លោងកាប់បំផ្លាញដីព្រៃសហគមន៍របស់រដ្ឋ ដែលពួកគាត់បានបញ្ជាក់ប្រាប់ក្រុមការងារសារព័ត៌មាន ថាពួកគាត់ពុំបានផ្តិតមេដៃនោះទេ សូមឳ្យក្រុមការងារសារព័ត៌មានជួយរកយុត្តិធម៌ផង។

ហើយជនបោកប្រាស់ប្រជាពលរដ្ឋ(១ភូមិ)ផលិតស្នាមមេដៃ យកមកគាំទ្រ មេខ្លោងកាប់ព្រៃក្នុងដែនសហគមន៍ ត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ នោះមានចំនួនពីរនាក់ ឈ្មោះ ឡាត់ នាវ និង ឈ្មោះ គុយ រឿន ហៅ ទី ម៉ូម ដែលជាមេខ្លោងឈរជើងប្រចាំការនៅឃុំថ្មស ក្នុងស្រុក បុទុមសាគរ ខេត្តកោះកុង។

ការយកមេដៃទាំងអស់នេះ មកទំលាក់កំហុសលើឈ្មោះលោក យួនឈីវ ថា ទៅកាប់ដីព្រៃក្នុងដែនសហគមន៍របស់រដ្ឋ ដោយសារ លោក យួនឈីវ បានទៅថត សកម្មភាព ឈ្មោះ ឡាត់ នាវ និង ឈ្មោះ គុយ រឿន ហៅទីម៉ូម អ្នកទាំងពីរអ្នកនេះជាមេខ្លោង កាប់ទន្ទ្រានយកដីព្រៃនៅចំណុចព្រែករាក់ហើយឈ្មោះ គុយ រឿន ហៅទីម៉ូម ក៏ជាអ្នកកាប់ទន្ទ្រានដីព្រៃនៅចំណុចគេហៅ អូរ រអិលក្នុងភូមិចំលងគោផងដែរ។

ចំណែកមេខ្លោងដែល បន្លំឈ្មោះនិង ស្នាមមេដៃប្រជាពលរដ្ឋ នោះ ត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ផងដែរ គឺឈ្មោះលិន លី ត្រូវជាបងប្រុសបង្កើតរបស់ គុយ រឿន ហៅ ទីម៉ូមដែលពូកែខាងកាប់ដីព្រៃរបស់រដ្ឋ។

លោក យួន ឈីវ បានបន្តថាលោករង់ចាំមើល មេភូមិ ថ្មស មេភូមិ ស្រែថ្មី មេភូមិ ចំលងគោ មានវិធានកាច្បាប់រយ៉ាងណា ចំពោះអ្នកដែលបន្លំឯកសារសាធារណៈរបស់រដ្ឋ ដែលជាច្បាប់របស់រដ្ឋនោះ។លោក យួន ឈីវ នៅតែមានសង្ឃឹមជានិច្ចថា លោក ហាក់ ឡេង អភិបាលស្រុក បុទុមសាគរ ដែលមានភាពវ័យឆ្លាតចេះដឹងច្បាប់បានល្អហើយបំរើការងារ សព្វថ្ងៃនេះជូនប្រជាពលរដ្ឋបានល្អ ដែលប្រជាពលរដ្ឋគោរពនិងស្រឡាញ់ នឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងណាចំពោះ អ្នកបន្លំឯកសារទាំងនេះ។ព្រោះមានរឿងកាន់តែអស់សំណើចមួយចំនួនដូចជា ឈ្មោះប្រជាពលរដ្ឋម្នាក់ ឈ្មោះលាន ណាង រស់នៅភូមិ ប្រលាន ឃុំ កណ្ដោល គាត់បានទៅធ្វើ ជាកម្មករ នៅប្រទេសជប៉ុន បែរជាមានឈ្មោះ និងស្នាមមេដៃក្នុងរឿងនេះដែរ មហាជនបានដាក់ជាចម្ងល់ថា ឬមួយលោកលាន ណាង បានជិះយន្តហោះមកផ្ដិតមេដៃមួយភ្លែត រួចហើយជិះយន្តហោះត្រឡប់ទៅប្រទេសជប៉ុនវិញ៕

IMG_6848

LEAVE A REPLY

Please enter your comment!
Please enter your name here