ព្រះសង្ឃ២៦អង្គគង់នៅវត្តបឹងត្រស់សង្ស័យកើតជម្ងឺ គ្រុនឈីក ជម្ងឺផ្តាសាយធំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យកំហាក និងតេស្ដឈាម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

0
33

(បន្ទាយមានជ័យ) បន្ទាប់ពីទទួលបានព័ត៌មាន ពីករណី មានព្រះសង្ឃចំនួន២៦អង្គកំពុងមានបញ្ហាសង្ស័យថា
ប្រហែលកើតជម្ងឺ ផ្តាសសាយធំ និងជម្ងឺគ្រុនឈីក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន ស្រុកមង្គលបូរី១៣អង្គ និងមន្ទីរពេទ្យបង្អែកថ្មគោល ខេត្តបាត់ដំបង១៣ ដើម្បីធ្វើការពិនិត្យកំហាក និងតេស្ដឈាម ភ្លាមៗនោះ ឯកឧត្តម អីុ ឡុង សមាជិករដ្ឋសភា អមដំណើដោយ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី លោក រ័ត្ន ដាសីុណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើូញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិការមួយចំនួនទៅប្រគេនជូន នាព្រឹកថ្ងៃទអង្គារ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។
បើយោងតាមការពិនិត្យរបស់ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ព្រះសង្ឃចំនួន២៦អង្គ មិនមានករណីធ្ងន់ធ្ងរ គួរអោយកត់សំគាល់នោះទេក្នុងនោះតាមការសន្និដ្ឋាន បឋម អាច ជាជម្ងឺផ្តាសាយធំ ឬ គ្រុនឈីក ហើយ ក្រុមការងារ កំពុង ពិនិត្យ និងតាមដាន សុខភាព ឬការវិវត្តន៍នៃជម្ងឺ។
ក្នុងឱកាសនោះចុះសួរសុខទុក្ខ ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា បានធ្វើការអំពាវនាវដល់ព្រះសង្ឃគ្រប់ទីវត្តអារាម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្ន អំពីការថែទាំសុខភាព ការបង្ការពីជំងឺកូវីដ-១៩ និងជម្ងឺឆ្លងដទៃទៀត ក្នុងអំឡុងកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិសេសតាមទីវត្តអារាម ក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងវីរុសកូវីដ-១៩ ដោយយើងមិនត្រូវធ្វែសប្រហែសត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ម៉្យាងវិញទៀត សូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់។
គួរបញ្ជាក់ថា៖ ព្រះសង្ឃដែលគង់នៅវត្តបឹងត្រស់ ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមានចំនួន៤៨អង្គ ក្នុងនោះព្រះសង្ឃចំនួន២៦អង្គដែលកំពុងមានបញ្ហាសង្ស័យថាប្រហែលកើតជម្ងឺ ផ្តាសសាយធំ និងជម្ងឺគ្រុនឈីក កើតឡើងកាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២០ :៤៥ នាទី ៕ដោយ នេះហើយ ជីវិត

LEAVE A REPLY

Please enter your comment!
Please enter your name here