គោយន្តកន្ត្រៃបើករបូតដៃជ្រុលទៅបុកទូរគ្រឿងសំអាងរងការខូចខាតយ៉ាងដំណំ

0
29

ខេត្តសៀមរាប: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរគោយន្តកន្ត្រៃ ខណៈពេលដែលកំពុងតែបើកបរស្រាប់តែរបូតដៃក៏ជ្រុលទៅបុកទូរគ្រឿងសំអាងរបស់ប្រជាពលរដ្ឋ។

ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣នឹង៤០នាទីស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី២ ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញគោយន្តកន្ត្រៃមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ដែលមានវ័យប្រហែលជាជាង៣០ឆ្នាំបានបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងមិចក៏ស្រាប់តែរបូតដៃចង្កូតក៏បណ្តាលអោយរេចូលផ្ទះប្រជាពលរដ្ឋដែលលក់គ្រឿងសំអាងបណ្តាលអោយស្ត្រីម្នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក៏បានមកដល់នឹងធ្វើការត្រួតពិនិត្យនឹងអោយភាគីទាំងសងខាងចចារសម្រួលគ្នាតែដោយសារតែម្ចាស់ផ្ទះត្រូវរងរបួសទៅមន្ទីពេទ្យក៏មិនទាន់បាននិយាយចចារគ្នានៅឡើយ សមត្ថកិច្ចជំនាញក៏បានយកគោយន្តកន្ត្រៃខាងលើនោះយកទៅរក្សាទុក្ខដើម្បីធ្វើការដោះស្រាយតាមក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here