ជនសង្ស័យម្នាក់បង្ករហឹង្សារួចរត់គេចខ្លួនបាត់

0
38

កំពង់ធំ);;មានករណីហិង្សាដោយចេតនា(បងថ្លៃវាយប្អូនថ្លៃ)
កើតហេតុនៅថ្ងៃទី 15-កញ្ញា ឆ្នាំ2020-នៅវេលាម៉ោង 18និង30នាទីក្រោយទទួលបានព័ត៌មានម៉ោង20និង10នាទី) នៅភូមិកំព្រាល ឃុំប្រឡាយ មានករណីហិង្សាដោយចេតនា បង្ករដោយជនសង្ស័យឈ្មោះ ឡាំង សេត ភេទប្រុស អាយុ38ឆ្នាំ (ជាមនុស្សមានសតិមិនប្រក្រតី)ទីលំនៅភូមិ ឃុំកើតហេតុ(គេចខ្លួន) ។
-ជនរងគ្រោះឈ្មោះ ជយ័ អូន ភេទប្រុស អាយុ 31ឆ្នាំ(ជាប្អូនថ្លៃជនសង្ស័យ)ទីលំនៅភូមិ ឃុំកើតហេតុ របួសក្បាលមួយកន្លែង ។
បើតាមសាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុជនសង្ស័យខឹងនឹងម្តាយក្មេកស្តីបន្ទោសឲ្យទាញដំបងវាយម្ដាយក្មេកតែវាយមិនត្រូវ ឃើញដូចនោះប្រពន្ធជនរងគ្រោះបានចូលទៅជួយម្តាយក៏ត្រូវជនសង្ស័យវាយមួយដំបងត្រូវកំភួនជើង ខណៈនោះជនរងគ្រោះក៏ស្ទុះចូលទៅជួយតែត្រូវជនសង្ស័យវាយមួយដំបងបណ្ដាលឲ្យរបួសក្បាលតែម្តង ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចពីកន្លែងកើតហេតុបាត់ ។
☆ករណីនេះសមត្ថកិច្ចកំពង់តាមរកជនសង្ស័យ

LEAVE A REPLY

Please enter your comment!
Please enter your name here