កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបើកប្រតិបត្តិការណ៍សាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់…

0
89

ភ្នំពេញ៖ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង១២:៣០
កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ
ម្នាក់ពីបទលួចគាស់ផ្ទះយកទ្រព្យសម្បត្តិក្រោយពីជនរងគ្រោះ
បានដាក់ពាក្យបណ្តឹងបានរយ:ពេលជាង១ខែ នៅចំណុច ផ្ទះ
លេខ០៨ ផ្លូវ ៥៦២ ភូមិ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញជនសង្ស័យចោរលួចគាស់ផ្ទះឈ្មោះ ទួន ឌីដារិទ្ធ អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅទីតាំងខាង
លើ។ យោងតាមពាក្យបណ្តឹងជនរងគ្រោះកាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២០យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ័យជំនះ ។

ក្រោយធ្វើការសាកសួរតាមជំនាញរបស់សមត្ថកិច្ចជនសង្ស័យ
បានសារភាពថាខ្លួនពិតជាបានយកដែកធ្វើសកម្មភាពគាស់ផ្ទះ
លេខ៤៨.E1ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ
ពិតប្រាកដមែន ដោយយកបាននូវម៉ាសុីនថតចំនួន០២គ្រឿង
កំព្យូទ័រយួរដៃចំនួន០២គ្រឿងទូរស័ព្ទIphone7ពណ៌ទឹកប្រាក់
ចំនួន១គ្រឿងLenCameraសំរាប់ថតរូប០១ លុយ៧៥ដុល្លា

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋានខណ្ឌ និងប៉ុស្តិ៍ កំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យបន្តទៅ
សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីនៃច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here